កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រហែល ១,៣ លានដូសពី AstraZeneca / Oxford តាម​រយៈគម្រោងដែលគាំទ្រដោយចក្រភពអង់គ្លេស

ស្ថានទូត​អង់គ្លេស​ប្រចាំ​​កកម្ពុជា÷ GAVI ដែលជាសម្ព័ន្ធផលិតវ៉ាក់សាំង បានប្រកាសពីបណ្តាប្រទេសដំបូងគេដែលនឹងទទួលបានវ៉ាក់សាំង Covid-19 តាមរយៈ COVAX ។

ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រហែល ១,៣ លានដូសពី AstraZeneca / Oxford តាមរយៈគម្រោងដែលគាំទ្រដោយចក្រភពអង់គ្លេស។

ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រឈានមុខគេរបស់ COVAX ដែលធ្វើឱ្យប្រាកដថាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់នឹងទទួលបានវ៉ាក់សាំង ហើយបានចូលរួមដឹកនាំការរៃអង្គាសប្រាក់ចំនួន ១០០០លានដុល្លារ ពីម្ចាស់ជំនួយផ្សេងទៀត ក៏ដូចជាការចំណាយចំនួន ៥៤៨ លានផោន (ប្រហែល ៧៥០ លានដុល្លារ) នៃជំនួយចក្រភពអង់គ្លេសសម្រាប់គម្រោងវ៉ាក់សាំងនេះ ៕