វៀតណាមអ្នករំលោភនីតិវិធី កូវីដ-១៩ អាចនឹងជាប់ពន្ធនាគារ ១២ឆ្នាំ

(ហាណូយ)៖ យោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អាផ្ញាធរក្រុងហាណូយ បានចេញវិធានការណ៍ពិន័យតឹងរឹង ចំពោះអ្នករំលោភនិតិវិធី កូវីដ-១៩ គឺអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ រួមទាំងនិតិវិធីពិន័យជាច្រើនទៀតដែលបានកំណត់ក្នុងច្បាប់ថ្មី។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ និស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅប្រទេសវៀតណាម ពិសេសនៅទីក្រុងហាណូយសូមមេត្តាជ្រាបនូវបទបញ្ញាតិថ្មីនេះ និងចូលរួមអនុវត្តទាំងអស់គ្នា។

ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម៖