HONDA ០២គ្រឿង ប្រលះគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ០២នាក់

ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃអាទិត្យ ១០ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង២១:១៥ នាទី លើផ្លូវជាតិលេខប្រាំចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានម៉ូតូ០១ គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-9794 បើកបរដោយឈ្មោះ អៀម ស៊ីម៉ាក់ ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយមានអ្នករួមដំណើរ ០១ នាក់ ឈ្មោះ ហ៊ុយ ស្រី ភេទស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរ ដោយបើកបរចេញពីទិសខាងកើត ទៅទិសខាងលិចក្នុងគោលបំណងឆ្លងផ្លូវ ។

លុះបើកបរមក ក៏បានទៅបុកជាមួយម៉ូតូ០១ គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1J-8954 បើកបរដោយឈ្មោះ ភិន ផល្លី ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរ០១ នាក់ ប្រុស បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងដំណើរខ្វែងទិសគ្នាបណ្ដាលអោយស្លាប់ ០១នាក់ ប្រុស នៅកន្លែងកើតហេតុ និងរងរបួសមនុស្ស ០២ នាក់ ធ្ងន់ ស្រី ខូចខាតម៉ូតូ០២គ្រឿង ធ្ងន់ ។

វត្ថុតាងត្រូវបានចាប់វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕