តួឯកទុំទាវ ២០២១ បានចូលខ្លួនតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមសម្ដែងរឿង ទុំទាវ ២០២១ បានចូលខ្លួនមកបំភ្លឺតាមការ​កោះ​ហៅ​របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ លើករណី​ដែល​បានសម្តែងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញទំនាក់ទំនងសង្គមបង្កឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ប្រពៃណី អក្សរសិល្ប៍ និង​សាសនា​ជាតិ ​។

សូមអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន សូមភ្ញាក់រលឹកដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការសម្តែង អត្ថាធិប្បាយ ឬផលិតរូបភាព ដែលអាចបង្កឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ អក្សរសិល្ប៍ កិត្តយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ៕

ប្រភព ព័ត៌មាន