បង្រ្កាបចោរក្មេង៣នាក់ ករណីធ្វើសកម្មភាពឆក់កាបូបនៅក្រុងក្រចេះ

ខេត្តក្រចេះ÷ នគរបាលក្រុងក្រចេះនៅថ្ងៃទី១០ ខែកុម្ភះ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនជាមុខសញ្ញាក្នុងអំពើលួច(ឆក់កាបូប)បានជាបន្តបន្ទាប់គ្នាចំនួន៣នាក់។

ពួកគេទាំង៣នាក់មាន ១.ឈ្មោះ នុត សម្បត្តិ អាយុ១៥ឆ្នាំ ទី២.ឈ្មោះ នាក់ សុបញ្ញារាជ អាយុ១៨ឆ្នាំ និងទី៣.ឈ្មោះ អ៊ូ វាំងសេតរដ្ឋា អាយុ១៧ឆ្នាំ ពួកគេសុទ្ឋសឹងតែមានទីលំនៅក្នុងក្រុងក្រចេះ។

អំពីរឿងហេតុ កាលពីយប់ថ្ងៃទី៣ ខែកុម្ភះ ពួកគេទាំង៣នាក់នេះ បានជិះម៉ូតូមួយគ្រឿង និងបានធ្វើសកម្មភាពឆក់កាបូបលុយពីស្រ្តី២នាក់ នៅចំនុចភូមិកាប៉ូ សង្កាត់ អូរឬស្សី ក្រុងក្រចេះ នៅពេលចេញពីរោងការត្រឡប់មកផ្ទះ។ ក្រោយធ្វើសកម្មភាពមិនបានសម្រេច ពួកគេបានគេចខ្លួន តែត្រូវបាននគរបាលស្រាវជ្រាវចាប់ខ្លួនបាន៕