ផ្ទះនិងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ត្រូវអគ្គីភ័យលេបត្របាក់អស់

ខេត្ត​កំពង់ចាម​៖ ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ០៣:០០ នាទីជិតភ្លឺ មានអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ទំហំ ៦ម៉ែត្រ​×៧ម៉ែត្រ សង់អំពីឈើប្រកស័ង្សី ជញ្ជាំងស័ង្សីស្ថិតក្នុងភូមិអូរពីរ​ ឃុំដងក្ដារ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។ ម្ចាស់ផ្ទះឈ្មោះ​ ពៅ ពឿន ភភេទប្រុស​ អាយុ​ ៦៤​ឆ្នាំ​ ប្រពន្ធឈ្មោះ​ សេង ចាន់នឿន អាយុ​ ៥៣​ឆ្នាំ​ ។

ខូចខាតសំភារ÷

-​ មាស​ ០៣​ ជី

-​ ផ្លាកទីន ០១​ តំឡឹង

-​ ម៉ូតូ ០១​ គ្រឿង ម៉ាកវីវ៉ា

-​ ទូរស័ព្ទ​ ០១​ គ្រឿង ម៉ាកណូគា

-​ ប្រាក់ដុល្លា ១០០​ ដុល្លារ​​ ប្រាក់រៀល​ ២០​ មុឺនរៀល

-​ សំភារ:ផ្សេងៗដូចជា ចាន ឆ្នាំង និងសំលៀកបំពាក់មួយចំនួន ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់មនុស្សនិងផ្ទះជិតខាងឡើយ​ ។  មូលហេតុបណ្តាលអោយឆេះដោយម្ចាស់ផ្ទះបានដុតទៀនបំភ្លឺដោយសារដាច់ចរន្តអគ្គិសនី ។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុតែផ្ទះត្រូវភ្លើងឆេះអស់ហើយទើបកម្លាំងជំនាញពន្លត់អគ្គីភ័យមិនបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍នោះទេ​ ៕