ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

រតនគិរី ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះអន្តរាគមន៍។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២១។
តាមការបញ្ជាក់ពីលោក ទន់ ពៅ ចៅសង្កាត់កាចាញ បានឲ្យដឹងថា​ ម្ចាស់ផ្ទះ ទាំង៣ខ្នងដែលរងគ្រោះខាងលើនេះ ទី១.ឈ្មោះ ស្រុីន ស្រឿន ឆេះអស់ផ្ទះមួយខ្នង ទំហ៊ំ ៥គុណ៧ម៉ែត្រ
ទី២.ឈ្មោះ ផៃ សិរី ឆេះផ្ទះមួយខ្នង៥,៥០គុណ៩ម៉ែត្រ ទី៣.ឈ្មោះ ម៉ៅ វាសនា, ឈ្មោះ លីសុខា, ឈ្មោះ ហេង សុខុម, ឈ្មោះ ឌុក រិទ្ធិ។ (ផ្ទះទី៣ជាផ្ទះល្វែងរបស់ក្រុមហ៊ុន ក្នុងនោះមាន៦បន្ទប់ ពួកគាត់រស់នៅជុំគ្នា)។
លោក ចៅ
សង្កាត់បានបន្តថា តាមការសន្និដ្ឋានជំហ៊ានដំបូងការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គសនី។
​បើតាមការបញ្ជាក់ពីលោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កាចាញបានឲ្យដឹងថាគ្រោះមហន្តរាយអគ្គីភ័យខាងលើនេះបណ្តាលឲ្យរងការផលប៉ះពាល់ជាអាទិ៍៖
១.ឈ្មោះ ស៊ី្រន ស្រឿន ភេទប្រុស អាយុ៥៣ឆ្នាំ
សម្ភារៈខូចខាតមានដូចជា÷
ផ្ទះចំនួន ១ខ្នង សង់អំពីឈើទំហ៊ំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ
ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង លុយខ្មែរចំនួន ៥៥០,០០០៛
និងសម្ភារៈប្រើប្រាស់មួយចំនួន។
២.ឈ្មោះ ផៃ សិរី
ឆេះផ្ទះ ១ខ្នង ទំហ៊ំ ៥,៥ម៉ែត្រ គុណ ៩ម៉ែត្រ
ម៉ាស៊ីនកិនទឹកអំពៅចំនួន ១
កង្ហារចំនួន ១
លុយខ្មែរចំនួន១២លានរៀល
គ្រឿងអល័ង្កា តម្លៃសរុប ២,៣០០,០០០.រៀល
និងសម្ភារៈប្រើប្រាស់មួយចំនួន។
៣.ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ
ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង
លុយខ្មែរចំនួន ២លានរៀល
គ្រឿងអល័ង្កា តម្លៃសរុប ១២០,០០០.រៀល
និងសម្ភារៈប្រើប្រាស់មួយចំនួន។
៤.ឈ្មោះ ហេង សុខុម ភេទប្រុស អាយុ៣៩ឆ្នាំ
ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង
លុយចំនួន ៨០០,០០០.រៀល
និងសម្ភារៈប្រើប្រាស់មួយចំនួន។
៥.ឈ្មោះ ឌុក រិទ្ធិ ភេទប្រុស អាយុ៥២ឆ្នាំ
ទូរទស្សន៍ចំនួន ១គ្រឿង
ក្បាលវីស៊ីឌី ១គ្រឿង
លុយខ្មែរចំនួន ៨០០,០០០.រៀល
និងសម្ភារៈប្រើប្រាស់មួយចំនួន។
៦.ឈ្មោះ លីសុខា ភេទប្រុស អាយុ៥១ឆ្នាំ
ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង
គ្រឿងអល័ង្កា តម្លៃសរុប ១,០០០,០០០.រៀល
និងសម្ភារៈប្រើប្រាស់មួយចំនួន។
គួរបញ្ជាក់ផងដែរថាក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលេីនេះ​កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង អស់ទឹក៤រថយន្ត និងរថយន្តសុីទែនទឹករបស់ក្រុមហ៊ុនហ្វីសរ៉ាប់ប័រ២រថយន្ត ដេីម្បីជួយអន្តរាគមន៍​។
ហើយក្នុងឱកាសនេះ លោក ណាន ស៊ីថា
ម្ចាស់ភូមិខ្មែររីស៊តបានជួយឧបត្តម្ភគ្រួសាររងគ្រោះតាមរយ:លោកចៅសង្កាត់កាចាញចំនួន២០០ដុល្លារផងដែរ៕

From: MTV Online
By: Reatrey