រថយន្តពីរគ្រឿង សាកកម្លាំងគ្នា នៅចំណុចវាលបារ៉ាម

ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃអង្គារ ១២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣និង៤៥នាទី នៅចំណុច វាលបារ៉ាមចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤ ៦៥ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D.1475 អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ។

លុះមកដល់ចំណុចខាងលើក៏បានបុកចូលចំណែកផ្លូវរបស់រថយន្តម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A. 0997 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នា ។

ក្រោយកើតហេតុអ្នកបើកបររថយន្តទាំងពីរ និងអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ បង្កការគ្រោះថ្នាក់និងខូចខាតរថយន្ត ០២គ្រឿង ធ្ងន់ ។ វត្ថុតាងចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕