លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីភារកិច្ចរបស់ខ្លួន មានសិទ្ធិត្រឹមកំរិតណា មិនត្រូវទៅបំពានកន្លែងគេនោះទេ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា អ្នកកាសែត មិនមែនធ្វើការជំនួស សមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវវាយតម្លៃហេតុការណ៍នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់អាជ្ញាធរសមត្ថកិច្ចនោះជាអ្នកផ្តល់ព័ត៌មានឲ្យជាផ្លូវការ។នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍នៅព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ ២០២១នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឡើងពីការ តវ៉ារបស់ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែតមួយចំនួនទាក់ទងទៅការហាមមិនឲ្យអ្នកសារព័ត៌មានចូលថតនៅក្នុតំបន់សមត្ថកិច្ចហាមឃាត់ដែល បញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលើការណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដើម្បីអាច ចាប់អ្នកសារព័ត៌មាន ៕