ត្រី ០៤ប្រភេទ ត្រូវក្រសួង​កសិកម្ម​ អនុញ្ញាតនាំចូល​ឡើងវិញ បន្ទាប់​ពីបានផ្អាកមួយរយះខ្លីរួចមក

ក្រសួង​កសិកម្ម​ បន្តអនុញ្ញាតនាំចូល​ត្រីអណ្តែង​ ត្រីប្រា​ ត្រីឆ្តោ​ និង​ត្រីពោ​ ពីប្រទេសជិតខាង​ឡេីងវិញ​ បន្ទាប់​ពីបានផ្អាកមួយរយះខ្លីរួចមក។

នេះជាសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្តីពីការបញ្ជាក់បន្ថែមលើការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន៤ប្រភេទ គឺត្រី ប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេសមកកម្ពុជា៕