កងពលតូចដឹកជញ្ជូនលេខ៩០៖ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកពលករបាន ១៦ ៣៩៩នាក់ នៅខេត្តបន្ទាយមានជ័យ

កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអង្គភាពជំនញដឹកជញ្ជូនសម្ភារះ កម្លាំងទ័ព ធានាបម្រើប្រយុទ្ធ និងដឹកពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកក្នុងនោះ ។

កងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ

បញ្ជាក់ជូនថា គិតចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តចំនួន៣០គ្រឿងប្រចាំការនៅខេត្តបន្ទាយមានជ័យដឹកពលករបានចំនួនសរុបចំនួន១៦.៣៩៩នាក់ ស្មើនិ១៨២១ជើង ក្នុងនោះមាន ដឹកតាមបណ្តាច្រកមកដាក់ក្នុងស្រុកក្នុងខេត្តបន្ទាយមានជ័យ ចំនួន៩៨៩៣នាក់ស្មើរ ១៨២១ជើង។ ដឹកពីបណ្តាស្រុកទៅតាមបណ្តាខេត្តចំនួន៦៥០៦នាក់ ស្មើនិង៦១៨ជើង៕