គ្រឿងញៀនកន្លះគីឡូ និងបុរសម្នាក់ ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុបង្រ្កាប

ខេត្តព្រះសីហនុ៖ ថ្ងៃ​អង្គារ៍​ ទី​១២រោច​ ខែ​មាឃ​ ឆ្នាំជូត​ ទោស័ក​ ពស ២៥៦៤​ ត្រូវនិងថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១២​:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន​ម្នាក់​ ស្ថិតនៅក្រុម​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ​ ជនសង្ស័យឈ្មោះ​ លី​ ឡាយ​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​១៩៩២​ ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​២៧​ ភូមិ​២​ សង្កាត់​៤​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត​ ភូមិ​ថ្មស​ ឃុំថ្មស​ ស្រុកបុទុមសាគ​រ​ ខេត្តកោះកុង​ ។ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យពុំព្រមសហការណ៍ប្រាប់សមត្ថកិច្ជទេ​ ដោយវិធានការណ៍ជំនាញ់យេីងបាននាំជនសង្ស័យទៅដល់បន្ទប់ជួល​ ជនសង្ស័យក៏ព្រមបង្ហាញគ្រឿងញៀនដែលខ្លួន​លាក់ទុក ។

វត្ថុតាងរួមមាន​÷
-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤កញ្ចប់ធំ​ ០៣កញ្ចប់តូច (ទន្ងន់សរុប​ ប្រហែលកន្លះគីឡូ )
​-ទូរសព្ទ័​ ០១​ គ្រឿង
-ជញ្ជីងសម្រាប់​ ថ្លឹងគ្រឿងញៀន​ ចំនួនមួយ
-ថង់សម្រាប់វិចខ្ចប់មួយចំនួន

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕