ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿង

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១០ ខែ​ កុម្ភៈ​ ​ឆ្នាំ២០២១ វេលា ម៉ោង ១៣និង១០នាទី នៅចំណុចភូមិស្តៅឃុំស្តៅស្រុករតនៈម​ណ្ឌល​ ខេត្តបាត់​ដំបង អនុវត្តតាម​យោ​បល់ណែនាំជា ប្រចាំរបស់លោក​ឧត្តមសេនី​យ៍ទោ​ សាត គឹម សាន ស្នងការ​នៃ​ស្នង​ការដ្ឋានន​គរបាលខេត្ត បាត់ដំបងព្រម​ទាំង​យោបល់របស់លោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯក សន​ និល​ អធិការ​នគរបាលស្រុករតនមណ្ឌល​ បាន​ដឹកនាំកម្លាំងផ្នែកជំនាញ​និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល​ធ្វើ​ការ​បង្រ្កាបករណី​រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុស​ច្បាប់នូវសារធាតុ ញៀន​០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានធ្វើការឃាត់ខ្លួនជន​សង្ស័​យចំនួន ០១នាក់គឺ៖

១-ឈ្មោះ​វឿន​ វណ្ណឌី​ ហៅ​ឌី​ភេទប្រុស​អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិស្តៅ ឃុំស្តៅ ស្រុករតនៈម​ណ្ឌល​ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE​ចំនួន៤០ថង់ ទម្ងន់១០,៦៩ក្រាម

-ទូរស័ព្ទដៃ​ចាស់ចំនួន០១គ្រឿង

-សម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង័្សយនិងវត្ថុតាងមក​កាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕