ចង់ដឹងទេ? ម៉ូដសក់ដ៏ចម្លែករបស់ កុលសម្ព័ន្ធ Himba ដែលគ្រប់គ្នាមិន​ធ្លាប់​ឃើញពីមុនមក!

បរទេស ៖ រូប​ថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​អ្នក​ថត​រូប​ជនជាតិ​អង់គ្លេស​ម្នាក់ តាម​ប្រមាញ់​ដល់​សាធារណ​រដ្ឋ​អង់ហ្គោឡា​ដើម្បី​ស្វែង​រក​មើល​ក្រុម​កុលសម្ព័ន្ធ​ដែល​មិន​ធ្លាប់​ឃើញ​ពិភព​​ខាង​ក្រៅ​។
អ្នក​ថត​រូប​នេះ​មាន​ឈ្មោះ Tariq Zaidi ​រស់​នៅ​​ទីក្រុង​ឡុងដ៍​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​នានា​នៅ​អាហ្វ្រិក​ខាង​ត្បូង​អស់​ជា​ច្រើន​ខែ រហូត​បាន​ជួប​​កុលសម្ព័ន្ធ Himba, Mwila, Mucuroca និង Mucuis។
តាម​ប្រភព​​មាន​ជនជាតិ​ភាគ​តិច​​ប្រមាណ ៩០​ក្រុម នៅ​សាធារណ​រដ្ឋ​អង់ហ្គោឡា ដែល​មាន​ព្រំដែន​ជាប់​ប្រទេស Namibia និង​បូសវ៉ាណា ភាគ​ខាង​ត្បូង ​ហ្សំប៊ី​ភាគ​ខាង​កើត និង​កុងហ្គោ​ភាគ​ខាង​ជើង។
ម៉ូដ​សក់​របស់​ពួក​គេ​បាន​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​បង្កើត​វា​ឡើង​ពិសេស​ត្រូវ​ប្រើ​រុក្ខជាតិ​ស្ងួត​ម្យ៉ាង​ដូច​ចំបើង និង​រោម​ពពែ។ ពួក​គេ​មាន​មោទនភាព​ចំពោះ​ម៉ូដ​សក់ និង​សំលៀក​បំពាក់​របស់​ខ្លួន​ខ្លាំង​ណាស់។ស្ត្រី​​រៀប​ការ​ហើយ​មាន​ពាក់​ខ្សែ​ក​ធំៗ ផលិត​ពី​ស្ពាន់ ឬ​ដែក។​ចំពោះ​ស្ត្រី​ពេញ​ក្រមុំ​ត្រូវ​ពាក់​មកុដ​ខុស​គេ​ដែល​បង្កើត​ឡើង​ដោយ​ស្បែក​គោ ឬ​ពពែ។ តោះ​ទស្សនា​រូប​ភាព​ខាង​ក្រោម៖ប្រភព៖Dailymail ប្រែ​សម្រួល៖http://news.sabay.com.kh
By: Reatrey