រឿងរ៉ាវទាំង ១២ យ៉ាងគឺសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក​ ដើម្បីទទួលយកនូវបទពិសោធន៍​សុខភាព​ដ៍ល្អឯក!

សុខភាពប្រចាំថ្ងៃ ៖ បញ្ហា​សុខភាព​គឺជា​រឿង​មួយ​ដែល​មនុស្សយើង​គិតគូរ​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​អាច​សង្កេតឃើញ​បាន​តាម​រយ:ពេល​ធ្វើបុណ្យ​ទាន​សុំ​ពរ​ ឬជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម​ ពាក្យ​ថា​ “សូម​ឱ្យ​មាន​សុខភាព​ល្អ​” តែងតែបាន​ឮជាប់​ជានិច្ច​។ ថ្មី​ៗនេះ​ ទស្សនាវដ្តី​សុខភាព​ដ៏​ល្បីល្បាញ​នៅក្នុង​សហរដ្ឋអាមេរិក​ បាន​សរសេរ​អត្ថបទ​សុខភាព​មួយ​ដែល​មាន​ចំណងជើង​ថា​ “គន្លឹះ9យ៉ាង​ ដើម្បី​សុខភាព​ល្អ​” ដែល​ ឡា​រ៉ែ​ន សូម​នាំ​យក​មក​ជម្រាប​ប្រី​យមិ​ត្ត​អ្នកអាន​ជា​បន្ត​ដើម្បី​បាន​សាកល្បង​អនុវត្ត​តាម​ ព្រោះ​មិនមែន​ជា​រឿង​ពិបាក​ឡើយ​។

១. ផ្លែ​ប៉ោម​ 1ថ្ងៃ​ 1ផ្លែ
​ពាក្យស្លោក​ដែល​ថា​ An​ apple​ a day​,keep​ doctor​ away​ គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច​។ តាម​រយ:ការសិក្សា​ស្រាវជ្រាវ​របស់​មហា​-វិទ្យាល័យ​ ឡុ​នដុន​ បាន​រក​ឃើញថា​ ការ​ទទួលទាន​ផ្លែ​ប៉ោម​ 1ថ្ងៃ​ 1ផ្លែ​ នឹង​ធ្វើ​ឱ្យ​ការ​ធ្វើការងារ​របស់​សួត​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ដោយសារ​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ឌែន​ត៍​ និង​សារធាតុ​មួយ​នៅក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា​ Quercetin​ នឹង​ជួយ​ធ្វើ​ឱ្យ​សួត​រឹងប៉ឹង​ និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ​។

២. ស្រាក្រហម

ក្នុងកម្រិតមធ្យមការទទួលស្រាក្រហមពិតជាប្រសើរណាស់សម្រាប់រក្សាសុខភាពបេះដូង។ ស្រាក្រហមអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលបង្កបញ្ហានៃជំងឺបេះដូងគួរឱ្យកត់សម្គាល់ដោយភេសជ្ជៈនេះមានផ្ទុកនូវសារធាតុ Tempranillo។

៣. ដក​ដង្ហើម​វែង​ៗ
យើង​គួរ​ដកដង្ហើម​ឱ្យ​បា​នវែងៗ​ ដើម្បី​ពង្រីក​ការ​ធ្វើការងារ​របស់​សួត​ និង​ធ្វើ​ឱ្យ​រាងកាយ​បាន​ទទួល​អុក​ស៊ី​ហ្សែ៊​នយ៉ាង​គ្រប់គ្រាន់​ផង​ តែ​រៀងរាល់ថ្ងៃ​នេះ​យើង​ច្រើនតែ​ដក​ដង្ហើម​ខ្លី​ៗ ដោយសារតែ​យើង​ធ្វើការ​នៅក្នុង​កន្លែង​ដែល​តូច​ហប់​ ឬដោយសារតែ​មិនបាន​ដឹង​ក៏អាច​ថា​បាន​ដែរ​។ ដូច្នេះ​ក្នុង​ 1ថ្ងៃ​ៗ ចូរ​សាកល្បង​ដក​ដង្ហើម​វែង​ៗឱ្យ​បាន​យ៉ាងតិច​ណាស់​ក្នុង​ 1ថ្ងៃ​ 10​ដង​ ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង​ និង​ដកដង្ហើម​ចេញ​វិញ​ឱ្យ​ពោះ​ឡើង​ផត​ ទើប​ត្រឹមត្រូវ​តាមវិធី​។

៤. ប្រេងអូលីវ

ប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង។

៥. ចៀសវាង​ការ​យក​បន្លែ​ចូល​ទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​
តាម​រយ:ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេស្ប៉ាញ​បាន​រក​ឃើញថា​ ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​ នឹង​ធ្វើ​ឱ្យ​សារជាតិ​អាហារ​បាត់បង់​អស់​ដល់ទៅ​ 97​% ដូច្នេះហើយ​គួរ​ជ្រើសរើស​ទទួលទាន​បន្លែ​ស្រស់​ៗលាង​ស្អាត​វិញ​ ទើប​ប្រសើរ​ជាង​។

៦. កម្រើកខ្លួន​ជានិច្ច​
អ្នក​ដែល​កម្រើកខ្លួន​ ឬធ្វើ​ចលនា​ជាប់​ជានិច្ច​ នឹង​មាន​ប្រព័ន្ធ​រំលាយអាហារ​ល្អ​ជាង​អ្នក​ដែល​គិតតែ​អង្គុយតែ​មួយ​កន្លែង​។ វិធី​នេះ​ជួយការ​ពារ​មិន​ឱ្យ​កើតមាន​អាការ​ចុក​ឆ្អល់ពោះ​ រួម​ទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង​។

៧. អាស៊ីតខ្លាញ់អូមេហ្កា ៣

អាស៊ីតខ្លាញ់អូមេហ្កា ៣ ទទួលខុសត្រូវចំពោះការបញ្ចុះខ្លាញ់មិនល្អទ្រីគ្លីសេរីដ។ វាក៏បន្ថយហានិភ័យនៃបញ្ហាគាំងបេះដូង ព្រមទាំងជួយរក្សាសម្ពាធប្រក្រតីផងដែរ។ ប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើម។

៨. ប្រយោជន៍​របស់​ទឹកដូង​ខ្ចី
​ទឹកដូង​ខ្ចី​ គឺជា​ទឹក​ផ្លែឈើ​ដែល​ល្អ​បំផុត​មួយ​ប្រភេទ​ វា​មាន​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​គ្រប់​ទាំងអស់​ ដូចជា​ ប៉ូតាស្យូម​ ជាតិ​ដែក​ សូដ្យូម​ កាល់ស្យូម​ ផូស្វ័រ​ អាស៊ីត​អ:មី​ណូ​ និង​វីតាមីនB​ ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លុយកូស​ដែល​រាងកាយ​អាច​បឺត​យក​ទៅ​ប្រើជា​ថាមពល​បាន​ភ្លាម​តែម្តង​ទៀតផង​។ ក្រៅពីនោះ​ទឹកដូង​នៅ​មាន​សារធាតុ​ខ្លាញ់​ដែល​មានប្រយោជន៍​ដល់​រាងកាយ​ និង​មានប្រយោជន៍​ក្នុង​ការ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​ទៀតផង​។

៩. ពេល​គ្រុនក្តៅ​ខ្លួន​ មិន​គួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ​
នៅក្នុង​ផ្លែ​ត្របែក​មាន​សារធាតុ​រ៉ែ​ប៉ូតាស្យូម​ខ្ពស់​។ នៅពេល​គ្រុន​ រាងកាយ​មនុស្សយើង​នឹង​មាន​សីតុណ្ហភាព​ឡើង​ខ្ពស់​ ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន​។

១០. ញ៉ាំ​ក្រូច​ជួយ​បំបាត់​អាការ​តានតឹង​ធុញទ្រាន់​នឿយណាយ​ក្នុង​អារម្មណ៍​បាន​
ការ​ញ៉ាំ​ផ្លែក្រូច​ដោយ​បក​សម្បកខ្លួន​ឯង​ យើង​នឹង​បាន​ធុំក្លិន​ចំហាយ​ផ្លែក្រូច​ ដែល​វា​នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល​ ហើយ​វីតាមីនC​ ដែល​រាងកាយ​បាន​ទទួល​ពី​ផ្លែក្រូច​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​នោះ​ នឹង​ជួយ​ជំរុញ​ឱ្យ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើ​ឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុងចិត្ត​បាន​យ៉ាង​ល្អ​ទៀតផង​។

១១. ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ជួយការ​ពារ​រោគ​ភ្លេចភ្លាំង​
អាហារ​ពេលព្រឹក​ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម​ ព្រោះ​ឈាម​នៅពេល​ព្រឹក​នឹង​ងាយ​បង្កក​ខ្លួន​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ដូច្នេះ​យើង​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យ​បាន​ទៀងទាត់​ ដើម្បី​ឱ្យ​ខួរក្បាល​ត្រូវ​បាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​យ៉ាង​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​ខួរក្បាល​មាន​ភាព​ស្រស់​ភ្លឺ​ថ្លា​។

១២. ​សូកូឡាខ្មៅ ប្រឆាំង​រ៉ាឌីកាល់​សេរី

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថាអ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។

By: Reatrey