លលកមួយគូរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចលុយអាជីវករ

ខេត្តបាត់ដំបង÷ ពីថ្ងៃទី​១០​ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៧និង​៣៨​នាទី​នៅ​ចំណុច​ក្រុមទី​០១​ភូមិ​វត្តលៀប​សង្កាត់​​​ចំការសំ​រោង​ ក្រុងបាត់ដំបង​ ខេត្ត​បាបាត់ដំបង។ អនុវត្តតាម​ការ​ណែនាំ​​ផ្ទាល់​ពី​លោក​ ឧត្ដមសេនី យ៍​ទោ​ សាត​ គឹមសាន​ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​និង​មាន​ការ​សម្រប​សម្រួល លេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ និងស្របតាមមតិរបស់លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ស្នងការរង​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចាត់តាំងលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ ក្រុម​អន្តរាគមន៍​ បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក ​ទ្រព្យ​សម្បត្តិ​​ )​០១​ករណី​ នឹង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ នាក់​គឺ៖

១-ឈ្មោះ​ វ៉ា​ យ៉ុង​ ភេទប្រុស​ អាយុ​ ៥៣​ ឆ្នាំ​ មានទីលំនៅ​ ក្រុមទី​ ០១​ ភូមិ​វត្តលៀប​ សង្កាត់​ចំការ សំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង(ជាប្តី)​ ។

២-ឈ្មោះ​ សុខ​ ផល្លា​ ភេទ​ស្រី​ អាយុ​ ៥៤​ ឆ្នាំ​ មានទីលំនៅ​ក្រុមទី​០១​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង(ជាប្រពន្ធ)​។ វត្ថុតាងដកហូតបានរួមមាន៖

-​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​សេ​ ១២៥​ ពណ៌​ខ្មៅ​ស៊េរីឆ្នាំ​ ២០២០​ លេខ​តួ-​ម៉ាស៊ីន​ 5813865 ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL 7138 ។

-​ កាបូប​ស្ពាយ​ពណ៌​ដី​ចំនួន​០១​

-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ OPPO​ ចំនួន​ ០១​ គ្រឿង​

-​ ប្រាក់​ដុល្លារ​ចំនួន​ ៣,៧០០​ ដុល្លារ​

-​ ប្រាក់​បាត​ចំនួន​ ៩០,០០០​ បាត​

-​ អាវ​យឺត​ដៃ​វែង​ពណ៌​លឿង​ ០១​ និង​ ខោ​ជេីង​វែង​ពណ៌​ខ្មៅ​០១​ (​ជា​ខោអាវ​ដែល​ជនសង្ស័យ​ពាក់​ធ្វេី​សកម្មភាព​ )​ ។

សូមជម្រាបជូនថា​កាលពី​ថ្ងៃទី​៩​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០ ២១​ វេលាម៉ោង​ ១៣​និង​៤០​នាទី​នៅ​ចំណុច​ក្នុង​ផ្សារ​បន្លែ​ស្ថិតក្នុងភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​លួច​យក​កាបូប​ស្ពាយដាក់ប្រាក់និងសម្ភារ:​ជារបស់​ជនរងគ្រោះ​ឈ្មោះ​ កាន់​ កុឡាប​ ភេទស្រី​ អាយុ​ ៥៣​ ឆ្នាំ​ ដែល​មាន​ទី​លំ នៅ​ ភូមិ​ថ្នល់​ទទឹង​ ឃុំ​អូរអណ្តូង​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ យកចេកមកលក់នៅចំណុចកើតហេតុខាងលើហើយទុក​កាបូបនៅ​ខាង​ក្រោយ​ខ្នង​ក្នុងពេលដែលជនរងគ្រោះរៀបចំច្រកចេកឱ្យ​ជនសង័្សយ ពេលលួចបានក៏ឡេីង​ជិះ​ម៉ូតូដែលជន​សង្ស័យ​ជា​ប្តីឈប់រង់ចាំចាក ចេញពីទីនោះបាត់ទៅ​

ក្រោយកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដេីម្បីស្វែងរកជនសង័្សយ​ ហេីយ​ឆ្លងតាមរយៈការស្រាវជ្រាវ​របស់សមត្ថកិច្ចនគរបាលនិងក្រោមបទបញ្ជារបស់លោកឧត្តមសនីយ៍ស្នងការទេីបសមត្ថកិច្ចកំណត់បានពីមុខសញ្ញាហេីយឈានទៅធ្វេីការឃាត់ខ្លួនបានទាំងពីរនាក់​ ដែលនោះគឺជាប្តីប្រពន្ធហេីយនៅចំពោះសមត្ថកិច្ចេះនសង័្សយបានទទួ លសារភាពថាពួកគេពិតជាបានធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅចំណុចកេីតហេតុខាងលេីប្រាកដមែន។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំសំណុំ រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​រីឯវត្ថុតាងជាទ្រព្យរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហេីយ៕