សូមមេត្តាប្រុងប្រយ័ត្ន! អគ្គីភ័យមួយកើតឡើង បណ្តាលមកពីការដុតទៀនសែន

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ១៣:៣០ នាទីរសៀល ថ្ងៃ ព្រហស្បតិ៏ ១៤រោច ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ កុម្ភះ ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ៣៣ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្រុមទី០៤ ភូមិអរគីដរ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។ ម្ចាស់ផ្ទះឈ្មោះ ឡៅ ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ សញ្ជាតិខ្មែរ​ មុខរបរលក់ដូរ​ ។ មូលហេតុ​ ដុតទៀនសែនបង្ករជាអគ្គិភ័យ ។ ប្រភេទសំណង់​ផ្ទះថ្មបេតុង​ ( ទំហំ ០៤ម៉ែត្រ×១២ម៉ែត្រ)​ ។ ខូចខាតសម្ភារះ​÷

-​ ឆេះទូរទស្សន៏​ ០១​គ្រឿង​

-​ កង្ហារ​ ០១​គ្រឿង​

-​ ទូរទឺកកក​ ០១​គ្រឿង​

-​ ទូរខោអា​ ០១​គ្រឿង​ ពិដាន​ ០១ និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​ ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០១​ ឡាន​ ស្មើនឹង​ ០៤​ ម៉ែត្រគូប ។ ពន្លត់ចប់​ នៅម៉ោង​ ​១៣:៥០ នាទីរសៀល នាថ្ងៃខែឆាំ្នដដែល​ ៕