កូវីដ១៩ ចេញរោគសញ្ញាថ្មីបួនទៀតហើយ 

តាមរយ:ការសិក្សាមួយដែលពាក់ព័ន្ធនឹងមនុស្សជាងមួយលាននាក់នៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា គ្រុនញាក់ ការបាត់បង់ចំណង់អាហារ ឈឺក្បាលនិងឈឺសាច់ដុំគឺជារោគសញ្ញាបន្ថែមដែលទាក់ទងនឹងការឆ្លងជំងឺកូវីដ១៩។

ការរកឃើញនេះគឺផ្អែកទៅលើការសាកល្បងនិងកម្រងសំណួរ ដែលប្រមូលបាននៅចន្លោះខែមិថុនាឆ្នាំ២០២០ដល់ខែមករាឆ្នាំ២០២១។ វាជាផ្នែកមួយនៃការសិក្សារបស់ React ដែលដឹកនាំដោយសកលវិទ្យាល័យ Imperial College London។

ការមានរោគសញ្ញាផ្សេងទៀតឬរោគសញ្ញាដើម មិនថាចេញរោគសញ្ញាតែមួយឬរួមបញ្ចូលគ្នាក៏ដោយ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងជំងឺកូវីដ១៩។

ប្រជាជនក្នុងប្រទេសអង់គ្លេសបច្ចុប្បន្នត្រូវបានលើកទឹកចិត្តឲ្យទៅធ្វើតេស្តរកកូវីដ ប្រសិនបើពួកគេមានរោគសញ្ញាដើមណាមួយ ដែលរួមបញ្ចូលទាំងការបាត់បង់ក្លិននិងរសជាតិផងដែរ។

ការសិក្សាក៏បានរកឃើញផងដែរថា មានរោគសញ្ញាផ្សេងៗគ្នាអាស្រ័យលើអាយុរបស់មនុស្សម្នាក់។

គ្រុនញាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងអ្នកធ្វើតេស្តវិជ្ជមានគ្រប់វ័យទាំងអស់ ខណៈអាការៈឈឺក្បាលត្រូវបានរាយការណ៍នៅក្នុងកុមារដែលមានអាយុពី៥ទៅ១៧ឆ្នាំ។

ការបាត់បង់ចំណង់អាហារ ត្រូវបានគេរាយការណ៍បន្ថែមទៀតចំពោះមនុស្សអាយុ១៨ដល់៥៤ឆ្នាំនិង អ្នកដែលមានអាយុលើសពី៥៥ឆ្នាំ។

ការឈឺសាច់ដុំភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងខ្លួនមនុស្សដែលមានអាយុចន្លោះពី១៨ដល់៥៤ឆ្នាំ។

យោងតាមការសិក្សាបានបង្ហាញថា កុមារមិនងាយមានគ្រុនក្តៅ ការក្អកជាប់រហូតនិងបាត់បង់ចំណង់អាហារទេបើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ៕