ចង់ដឹងអត់ថា​ ! តើម្ចាស់អគារល្បីល្បាញទាំង៣នេះ ជាអ្នកណា ហើយមានប្រវត្តិបែបណាខ្លះ?

រាជធានីភ្នំពេញ ៖ នៅកម្ពុជាអាចនិយាយបានថា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះសកម្មភាពសាងសង់គឺមមាញឹកបំផុត ដែលជាកត្តាជម្រុញប្រទេសជាតិឱ្យកាន់តែរីកចម្រើន​ស៊ីវិល័យ ដើរឱ្យទាន់ប្រទេសនានា ហើយវិស័យសំណង់នេះ ក៏ដើរតួនាទីជាកំលាំងចលករមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
បើយោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានឱ្យដឹង​ថា គម្រោង​អគារខ្ពស់ៗចាប់ពី៥ ជាន់ឡើង​នូវ​ទូទាំងប្រទេស គិត​ចាប់ពី​ឆ្នាំ២០០៥ រហូតដល់​ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ មាន​ចំនួន១៩៤៥ អគារ។ក្នុងនោះ​អគារខ្ពស់ៗ ចាប់ពី៥ជាន់​ទៅ៩ ជាន់​មាន​ចំនួន១០២២ អគារ។ អគារខ្ពស់ៗចាប់ពី១០ ជាន់​ទៅ១៩ជាន់​មាន​ចំនួន៥៦៦ អគារ ។ អគារខ្ពស់ៗចាប់ពី២០ ជាន់​ទៅ ២៩ជាន់​មាន​ចំនួន១៨៧អគារ។ អគារខ្ពស់ៗចាប់ពី៣០ ជាន់​ទៅ៣៩ជាន់​មាន​ចំនួន ១១៤ អគារ និង​អគារខ្ពស់ៗចាប់ពី៤០ ជាន់​ឡើងទៅ មាន​ចំនួន៤៦ អគារ។
តែក្នុងនោះមានអគារចំនួន៣ ដែលកំពុងល្បីល្បាញ ហើយភាគច្រើនបងប្អូនយើងបានស្គាល់ ដែលសព្វថ្ងៃអគារទាំង៣នេះ កំពុងបញ្ចេញសម្រស់ លើកមុខមាត់ក្រុងមាត់ភ្នំពេញ ក៏ប៉ុន្ដែបងប្អូនដឹងតេ តើអ្នកនា ជាម្ចាស់អគារដ៏ស្កឹមស្កៃទាំងនេះ ហើយមានប្រវត្តិបែបណាខ្លះ?
១.អគារកាណាឌីយ៉ា
អគារកាណាឌីយ៉ា គឺជាអគារកម្ពស់ខ្ពស់ ចំណាស់មួយនៅក្រុងភ្នំពេញ ដែលមានទីតាំងនៅលើផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវអង្គដួង ក្នុងខណ្ឌដូនពេញ ដែលមានម្ចាស់គម្រោងគឺអ្នកឧកញ៉ាពុង ឃាវសែ។
អគារកាណាឌីយ៉ា អាចថតទិដ្ឋភាពដ៏ល្អបំផុតនៅរាជធានីភ្នំពេញបាន ៣៦០ ដឺក្រេ ដែលមានកម្ពស់៣៣ ជាន់នៃអគារ។
រំលឹក៖ អ្នកឧកញ៉ាពុង ឃាវសែ ៖ជាសេដ្ឋី ដែលត្រូវបានមហាជន​ដាក់រហ័សនាមថា សេដ្ឋី អាត់ កឺ អ្នកឧកញ៉ា ពុងឃាវសែ បានកំពុង​ក្លាយជាតួឯកនៅ ក្នុងវិស័យជំនួញ ដែលគ្រប់គ្នាបានជ្រាបហើយថា នៅក្នុងដៃរបស់លោក សុទ្ធតែជាគម្រោងតម្លៃរាប់លានដុល្លារ ដែលក្រុមហ៊ុនមេ OCIC ​គឺជាក្រុមហ៊ុន​វិនិយោគទុន​ពហុវិស័យ​ធំ​ជាង​គេមួយ​ក្នុង​ប្រទេសកម្ពុជា ដែល​បាន​បង្កើត​ទ្បើងនៅ​ក្នុង​ឆ្នាំ ២០០២។
២.អគារ The Bridge
The Bridge ដែលជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋាននិងពាណិជ្ជកម្មចម្រុះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលេចធ្លោពីរគឺក្រុមហ៊ុន Oxley International Pte Ltd មានមូលដ្ឋាននៅប្រទេសសិង្ហបុរីនិងក្រុមហ៊ុន Worldbridge Land (Cambodia) Co. , Ltd.
អគារពាណិជ្ជកម្មនិងអគារស្នាក់នៅរួម The Bridge ដែលមានកម្ពស់៤៥ជាន់ វិនិយោគក្នុងទឹកប្រាក់ ៣០០លានដុល្លារ ដែលបានបញ្ចប់ការសាងសង់កាលពីចុងឆ្នាំ២០១៨ ក្រោមស្នាដៃ អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Worldbridge Group។
ជាមោទនភាពនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ការអភិវឌ្ឍដ៏អស្ចារ្យនេះកាន់កាប់លើផ្ទៃដី ១០.០៩០ ម ២ និងមានកន្លែងលក់រាយចំនួន ៥ ជាន់ មានប៉មអគារពីរផ្សេងគ្នា ដោយភ្ជាប់គ្នាដោយស្ពានអាកាសពីរ។
ក្នុងនោះអ្នកឧកញ៉ា សៀ ឫទ្ធី ហាក់បីដូចជាមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅក្នុងស្រទាប់មហាជន ទំាងជាតិ និងអន្តរជាតិ ដែលលោកមានក្រុមហ៊ុន​រហូត​ដល់​ទៅ​ជាង​៣០​ក្រុមហ៊ុន ជាពិសេសទាក់ទងនិងវិស័យអចលនទ្រព្យ លោកមានស្នាដៃបន្ដបន្ទាប់ដូចជា៖ សំណង់អគារ The Peak នៅក្បែរគ្នានឹងអគារ The Bridge ដែលជាអគារពាណិជ្ជកម្ម សណ្ឋាគារ និងអគារស្នាក់នៅរួម បុរីលំនៅដ្ឋាន The Palm លំនៅដ្ឋានតម្លៃសមរម្យដំបូងគេ គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។
៣.អគារវឌ្ឍនៈ
ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសម្ពោធអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) របស់ខ្លួនជាផ្លូវការកាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៨ ដែលអគារបែរមុខទៅទិសខាងកើត សាងសង់ឡើងមានរាងជានាគរាជ ស្រោបកញ្ចក់ បំពាក់ដោយបរិក្ខារទំនើបៗ មានកម្ពស់ ១៨៧,៣ ម៉ែត្រ ឈរលើផ្ទៃដីសរុប ១៣១ ០០០ ម៉ែត្រការ៉េ ចែកជា៣៩ ជាន់។
គ្រប់គ្នា ប្រហែលមិនទាន់ជ្រាបនោះទេ នៅពីភាពជោគជ័យអគារវឌ្ឍនៈ គឺមានអអ្នកវិនិយោគដ៏ធំបំផុតនៃអគារនេះ គឺលោកឧកញ៉ា សំអាង និងលោកជំទាវ ឈុន លាង ដែលជាជំនួញខ្មែរកំពុងមានវត្តមានយ៉ាងសកម្មក្នុងជំនួញស្រុកខ្មែរ ។ ក្រៅពីនេះ លោកក៏ជា ប្រធានក្រុមប្រឹក្សានៃធនាគារវឌ្ឍនៈ សួនឧស្សាហកម្មវឌ្ឍនៈដែលមានរោងចក្រជាច្រើន និងបានផ្ដល់ការងាររាប់ម៉ឺននាក់ដលប្រជាជនកម្ពុជា។
អគារខ្ពស់ជាងគេនៅកម្ពុជានេះ ធ្លាប់ឈ្នះពានរង្វាន់ជា “មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេក្នុងអាស៊ាន” នៅឆ្នាំ២០១២ និងទទួលវិញ្ញាបនបត្រមាស LEED (Leadership in Energy and Environmental Design) ពីអាមេរិកនៅឆ្នាំ២០១៦។
វឌ្ឍនៈ គ្រុប បានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការត្រួសត្រាយឲ្យលេចចេញជារូបរាងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដ៏ស្រស់បំព្រងមួយនេះ ដោយចំណាយអស់ទឹកប្រាក់សរុប ២៥០ លានដុល្លារ និងត្រូវវិនិយោគជាបន្តបន្ទាប់ទៀត៕

From: Business Cambodia
By: Reatrey