ចង់ដឹងអត់ថា! អ្នកដែលបានប្រើ Telegram រាល់ថ្ងៃ ដឹងទេនរណាជាអ្នកបង្កើត? ហើយបង្កើតឡើងដោយសារមូលហេតុអ្វី?

ភ្នំពេញ ៖ Telegram គឺជាបណ្តាញសង្គមមួយកំពុងតែពេញនិយមខ្លាំង និងមានការប្រើប្រាស់ច្រើននៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនគឺជា សិស្ស និស្សិត គ្រូបង្រៀន បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញជាដើម ព្រោះវាងាយស្រួលក្នុងការផ្ញើរសារចុះឡើង។

Telelgram ពេញនិយម និងមានការគាំទ្រច្រើនយ៉ាងនេះតើដឹងទេថា នរណាជាអ្នកបង្កើតកម្មវិធីនេះ? ហើយមូលហេតុអ្វីបានជាគាត់បង្កើតបណ្តាញសង្គមមួយនេះ?បើយោងតាមការចុះផ្សាយពីគេហទំព័រ en.wikipedia.org កាលពីពេលកន្លងបានឲ្យដឹងថា ស្ថាបនិកនៃបណ្តាញសង្គមយក្ស Telelgram នេះ ឈ្មោះថា Pavel Valerievich Durov គឺជាជនជាតិរុស្ស៊ី បានកើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៤។ លោកត្រូវបានគេស្គាល់ច្បាស់ថា គឺជាសហគ្រិនជនជាតិរុស្ស៊ីវ័យក្មេងដ៏ឆ្នើមមួយរូប និងជាអតីតស្ថាបនិកនៃបណ្តាញសង្គម Vkontakte(VK)។សហគ្រិនវ័យក្មេងប្រាជ្ញាមុតរូបនេះ គឺជាប្អូនប្រុសរបស់លោក Nikolai Durov ។
ចំពោះលោក Pavel លោកមានរឿងដ៏ធំមួយដែលអ្នកប្រើប្រាស់បណ្តាញសង្គមរបស់លោកជាច្រើនមិនទាន់បានដឹងអំពីលោកនោះ គឺកាលពីឆ្នាំ២០១៤ លោកបានចាកចេញពីស្រុកកំណើតដើម្បីនិរទេសខ្លួន ព្រោះតែលោកបានបដិសេធមិនធ្វើតាមសំណើររបស់រដ្ឋាភិបាលរុស្សី។ ដោយកាលណោះរដ្ឋាភិបាលរុស្ស៊ីបានឲ្យរូបលោកប្រគល់ទិន្នន័យអ្នកប្រើប្រាស់ Ukrainian Vkontakte ទៅឱ្យរដ្ឋ។

ដោយសារបញ្ហាខាងលើនេះហើយ ទើបនៅក្នុងឆ្នាំ ២០១៣ ផងដែរនោះ គឺមុនពេលនិរទេសខ្លួន លោក និងបងប្រុសរបស់លោកដែលមានឈ្មោះថា  Nikolai នោះ ព្រោះចង់ឲ្យពិភពលោកមានកម្មវិធីផ្ញើសារដែលមានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់ ហើយគិតថាកម្មវិធីផ្ញើសារផ្សេងទៀតមិនមានសុវត្ថិភាព ទើបបងប្អូនពីររូបនេះបានបង្កើតកម្មវិធី Telegram តែម្តង៕
From: Business Cambodia
By: Reatrey