តែមួយថ្ងៃករណីអគ្គីភ័យ ០២ករណី កើតឡើងនៅខេត្ត​ព្រះ​វិហារ​

ខេត្ត​ព្រះ​វិហារ​៖ ថ្ងៃព្រហស្បតិ៍ ១៤រោច​ ខែមាឃ​ ឆ្នាំជូត​ ពុទ្ធសករាជ​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១១​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីអគ្គិភ័យឆេះផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​០២​លើក​ នៅស្រុករវៀងនឹងក្រុងព្រះវិហារ​ ។

ករណីទី១​ ស្រុករវៀង​ នៅថ្ងៃទី១១​ ខែកុម្ភះ​ ឆ្នាំ២០២១​ វេលាម៉ោង​ ១១: ៣០ នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នងស្ថិតនៅភូមិកក់ពោន​ ឃុំរក្សា​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ​។​ ម្ចាស់ផ្ទះមានឈ្មោះ​ សាប​ ជឿន​ ភេទប្រុស​ អាយុ​ ៥៤ឆ្នាំ​ ។​ ខូចខាត​សម្ភារៈ​រួម​មាន​៖
-​ ផ្ទះចំនួន​ ០១​ ខ្នង​ មានទំហំ​ ៥ម×៦ម​ តំបូល​ ប្រក់ស្បូវ ជញ្ជាំងបន្ទាំ ក្រាលរនាបឬស្សី នឹងសម្ភាះមួយចំនួនទៀត​ ។
-​ ប្រតិបត្តិការចុះជួយពន្លត់គ្មាន មូលហេតុផ្លូវឆ្ងាយនឹងបានបងប្អូនប្រជាពលរដ្ឋនៅទីនោះរួមគ្នាពន្លត់រលត់ ទើបមិនបានចេញ់រថយន្ត​អគ្គិភ័យ​ ។​ មូលហេតុបណ្ដាលមកពីភ្លើងឆេះព្រៃរាលចូលផ្ទះ​ ។

​ ករណីទី២​ ក្រុងព្រះវិហារ​ នៅថ្ងៃទី១១​ ខែកុម្ភះ​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៣:៥០ នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង​ នៅចំនុចស្ពានទី​១​ (អូរចាលវ៉ាល)​ ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​ ។​ ម្ចាស់ផ្ទះមានឈ្មោះ​ អ៊ុក​ បុ​ប្ផាប៉ារ៉ាឌី​ ភេទប្រុស​ អាយុ
៥៦​ ឆ្នាំ មុខរបរមន្ត្រីសាពត័មាន រស់នៅភូមិឃុំកើតហេតុខាងលើ​ ។ ខូចខាតសម្ភារះរួមមាន​៖
-​ ផ្ទះ០១ខ្នងមាន​ ទំហំ​ ៥ម×៤ម តំបូលប្រក់ដែកស័ង្កសី ជញ្ជាំងបាំងក្តា រួមនឹងសម្ភារះមួយចំនួនទៀត​ ។
​ ប្រតិបត្តិការចុះជួយពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានចំនួន​ ០២​ គ្រឿង ពន្លត់អស់ទឹកចំនួន​ ០១​ ឡាន កម្លាំង​រួមចំនួន​ ៣០​ នាក់​ ក្នុងនោះមាន​កម្លាំង​អន្តរាគមន៍​ស្នងការដ្ឋាន​ កម្លាំង​របស់អធិការក្រុង​ នឹង​កម្លាំង​បុស្តិ៍​របាល​ ។  មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ៕