តំបន់អាស៊ាន មានអ្នកឆ្លងកូវីដថ្មី ជាង១ម៉ឺននាក់

បើតាមគេហទំព័រ WORLDOMETER បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ថា បណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ-១៩ សរុប 2 204 652នាក់ (ករណីឆ្លងថ្មី 13 649នាក់) ស្លាប់ 47 819នាក់ (ករណីស្លាប់ថ្មី 321នាក់) អ្នកព្យាបាលជាសះស្បើយ 1 890 723នាក់ និងអ្នកកំពុងសម្រាកព្យាបាល 266 110នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ 1 094នាក់។

១.) ឥណ្ឌូនេស៊ី ក្លាយជាប្រទេសមានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប្រទេសនេះមានអ្នកឆ្លងសរុប 1183 555នាក់ (ករណីឆ្លងថ្មី 8 776នាក់) ស្លាប់សរុប 32 167នាក់ (ស្លាប់ថ្មី ១៩១នាក់) អ្នកព្យាបាលជាសះស្បើយ 982 972នាក់ និងអ្នកកំពុងសម្រាកព្យាបាល 168 416នាក់។

២.) ហ្វីលីពីន មានអ្នកឆ្លងសរុប 541 560នាក់ (ករណីឆ្លងថ្មី 1 345នាក់) ស្លាប់ 11 401នាក់ (ករណីស្លាប់ថ្មី 114នាក់) អ្នកព្យាបាលជាសះស្បើយ 499 971នាក់ និងអ្នកកំពុងសម្រាកព្យាបាល 30 188នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៨០៧នាក់។

៣.) ម៉ាឡេស៊ី មានអ្នកឆ្លងសរុប 251 604នាក់ (ករណីឆ្លងថ្មី 3 288នាក់) ស្លាប់ 923 នាក់ (ករណីស្លាប់ថ្មី ១៤នាក់) អ្នកព្យាបាលជាសះស្បើយ 198 495នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន 52 186នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ 285នាក់។

៤.) មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងសរុប ១៤១ ៤៨៧នាក់ (ករណីឆ្លងថ្មី ៣៩នាក់) ស្លាប់ ៣ ១៨១នាក់ (ករណីស្លាប់ថ្មី១នាក់) អ្នកព្យាបាលជាសះស្បើយ ១២៨ ៦៩២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៩ ៦១៤នាក់។

៥.) សិង្ហបុរី មានអ្នកឆ្លងសរុប ចំនួន៥៩ ៧៤៧នាក់ (ករណីឆ្លងថ្មី១៥នាក់) ស្លាប់២៩នាក់ (មិនមានករណីស្លាប់ថ្មី) អ្នកព្យាបាលជាសះស្បើយ ៥៩ ៥២៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន១៩២នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

៦). ថៃមានអ្នកឆ្លងសរុប ២៣ ៩០៣នាក់ (ករណីឆ្លងថ្មី ១៥៧នាក់) ស្លាប់៨០នាក់ (ករណីស្លាប់ថ្មីម្នាក់) អ្នកព្យាបាលជាសះស្បើយ ១៨ ៩១៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៤ ៩០៩នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់ផងដែរ។

៧.) វៀតណាម មានអ្នកឆ្លងសរុប ២០៩១នាក់ (ករណីឆ្លងថ្មី ២៧នាក់) ស្លាប់៣៥នាក់ (មិនមានករណីស្លាប់ថ្មី) អ្នកព្យាបាលជាសះស្បើយ ១ ៤៨០នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៥៧៦នាក់។

៨.) កម្ពុជា មានអ្នកឆ្លងសរុប ៤៧៨នាក់ (ឆ្លងថ្មី២នាក់) មិនមានករណីស្លាប់ ប៉ុន្ដែនៅកម្ពុជា មានអ្នកព្យាបាលជាសះស្បើយ ៤៥៩នាក់ និងអ្នកជំងឺចំនួន១៩នាក់ កំពុងសម្រាកព្យាបាល។

៩.) ប្រ៊ុយណេ មានអ្នកឆ្លងសរុប ១៨២នាក់ (មិនមានករណីឆ្លងថ្មី) ស្លាប់៣នាក់ (មិនមានករណីស្លាប់ថ្មី) អ្នកព្យាបាលជាសះស្បើយ ១៧៥នាក់ និងអ្នកជំងឺ៤នាក់កំពុងសម្រាកព្យាបាល។

១០.) ឡាវមានអ្នកឆ្លងសរុប៤៥នាក់ (មិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់) អ្នកព្យាបាលជាសះស្បើយ ៤១នាក់ និងអ្នកជំងឺចំនួន៤នាក់កំពុងសម្រាកព្យាបាល៕