ថវិកា១៧០លានរៀល និងសម្ភារឃីតចំនួន៨០០ ត្រូវបានផ្តល់ដល់បណ្តាខេត្តជាប់ព្រំដែនវៀតណាម

 

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ដោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាននាំយកថវិកាចំនួន ១៧០លានរៀល និងសម្ភារឃីត ៨០០កញ្ចប់ សម្រាប់ឧបត្ថម្ភដល់បណ្តាខេត្តចំនួន៦ នៅជាប់ព្រំដែនប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

លោកជំទាវបន្តថា ខេត្តជាប់ព្រំដែនវៀតណាម កំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ ខេត្តកណ្តាល ថវិកា២០លានរៀល និងសម្ភារឃីត ចំនួន១០០, ខេត្តស្វាយរៀង ថវិកា ៥០លានរៀល និងសម្ភារឃីតចំនួន ៣០០, ខេត្តព្រៃវែង ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តត្បូងឃ្មុំ ថវិកាចំនួន ២០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តរតនគិរី ថវិកា ២០លានរៀល និងសម្ភារឃីត ១០០ និងខេត្តតាកែវ ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០។

លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា «អនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថវិកាឧបត្ថម្ភទាំង១៧០លានរៀល និងសម្ភារឃីតចំនួន ៨០០សម្រាប់នេះ នឹងត្រូវរៀបចំបញ្ជូនទៅតាមបណ្តាខេត្តទាំងនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ»៕