ប្រណាំងកង់ នៅតាមឆ្នេរអូរឈើទាល ថ្ងៃ១៤ កុម្ភៈ ចុះឈ្មោះប្រហែល ៣២០នាក់ហើយ

នេះបើតាមឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ និងអ្នករៀបចំការប្រណាំងកង់ថ្ងៃ១៤ កុម្ភៈ ២០២១ ខាងមុខនេះ បានបញ្ជាក់ថា មកដល់ពេលនេះ មានអ្នកចុះឈ្មោះ ដើម្បីប្រកួ តបានប្រហែល២០០នាក់ហើយ ក្នុងនោះកីឡាករ ជំនាញក៏បានប្រហែល១០០នាក់ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ព្រឹត្តិការណ៍ ជិះកង់នៃក្តីស្រឡាញ់ ខាងលើនេះ ក៏មានគោលបំណងបង្ហាញ ពីសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។ តាមរយៈការជិះកង់នេះនឹងនាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។ ចំពោះវិញ្ញាសាវិញមាន ៤០គីឡូម៉ែត្រកង់ភ្នំ ២៥គីឡូម៉ែត្រ និង ១៥គីឡូម៉ែត្រ។

រំលឹកដែរថា កម្មវិធីប្រណាំងកង់ តាមឆ្នេរអរឈើទាល ឆ្នេរអូរត្រេស ដល់ឆ្នេររាមនេះនឹងធ្វើឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ហើយ និងមានការបោះតង់កម្សាន្ត តាមឆ្នេរទាំងនោះតែម្ដង។ ចំពោះព័ត៌មាន លំអិត និងការចុះឈ្មោះ អាចមកសហព័ន្ធទោចក្រយានយន្ត នៅ NOCC ឬនៅ Cambodia Organizer ផងដែរ៕