ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅកំពង់ចាម ត្រូវអគ្គីភ័យឆេះឆាប បន្ទាប់ពីសែនចិន

ខេត្ត​កំពង់​ចាម​៖ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង​ ២២:២០ នាទីយប់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យមួយករណី ស្ថិតនៅចំណុចផ្ទះប្រជាពលរដ្ឋនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ។ ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាអោយកម្លាំងជំនាញការិ​យាល័យ​អគ្គីភ័យ ដឹកនាំដោយលោក​រ​វរសេនីយ៍​ឯក យ៉ន ឌីន និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោក​វរសេនីយ៍​ឯក អុឹង ប៊ុន អធិការនគរបាលក្រុង និងចេញរថយន្ដពន្លត់អគ្គីភ័យចំនួន ០៣​ គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត ចុះទៅអន្ដរាគមន៍ជួយពន្លត់បានទាន់ពេលវេលា ។​ ម្ចាស់ផ្ទះឈ្មោះ ពេជ្រ ជុន ភេទ​ ប្រុស អាយុ ៦៧​ ឆ្នាំ ជាតិខ្មែរ នៅភូមិសង្កាត់ខាងលើ ។​ រងការខូចខាត​រួមមាន​៖

-​ ផ្ទះទំហំ ៧ម៉ែត្រ × ១២ម៉ែត្រ ឆេះអស់សម្ភារៈប្រើប្រាស់មួយចំនួនតូច​ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ។

​ មូលហេតុម្ចាស់ផ្ទះសែនរួចបិតទ្វារផ្ទះខាងលើហើយពេលយប់ចុះមកដេកនៅបន្ទប់ខាងក្រោមផ្ទះ បានបើកភ្លើងទៀនធូបអគ្គិសនី ទុកចោលនៅកន្លែងជំនៀងផ្ទះ បណ្តាលឲ្យផ្ទុះសេឆ្លងចរន្តភ្លើងឆេះតែម្ដង​ ។ អគ្គីភ័យរលត់អស់១០០% នៅវេលាម៉ោង​ ២៣:៣០​ នាទី ។​ ករណីនេះមិនបណ្ដាលអោយអោយរបួសដល់មនុស្សនោះទេ ។​ សរុបយើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២​ រ​ថយន្ដ ៕