ផ្ទះប្រជាពលរដ្ឋ ០២ខ្នងនៅបាត់ដំបង ត្រូវអគ្គីភ័យឆេះឆាប

ខេត្ត​បាត់ដំបង​៖ ថ្ងៃសុក្រ ០១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០ នាទី​រសៀល ស្ថិតនៅក្នុងចំណុច​ ផ្ទះលេខ២២៣ ក្រុមទី១២ ភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះចំនួន​ ០២​ ខ្នង​ ។ ផ្ទះទី១​ ទំហំ ៤មx២០ម (ឆេះទាំងស្រុង) និងផ្ទះទី២​ ទំហំ ៤មx១២ម​ (ខូចខាត ៣០%) ធ្វើពីថ្មជញ្ជាំងឥដ្ឋ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ញឹក សំណាង ភេទ​ ប្រុស អាយុ ៤០​ ឆ្នាំ បានជួលឲ្យទៅឈ្មោះ វុធ សាវើយ ភេទ​ ស្រី អាយុ ៥៧​ ឆ្នាំ មានទីលំនៅ នៅក្រុមទី១០ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង សម្រាប់ដាក់លក់ខោអាវ​។​ សម្ភារខូចខាតរួមមាន៖

-​ ឆេះផ្ទះចំនួន ០២​ ខ្នង

-​ ឆេះខោអាវចម្រុះ

សរុបការខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ២៥.០០០​ ដុល្លា​ ។

មូលហេតុកំពុងស្រាវជ្រាវបន្ត ។ ភ្លាមៗនោះ​កម្លាំង​អន្តរាគមន៍​អគ្គិភ័យ​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣​ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០៣​ រថយន្ត ៕