រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់ ២គម្រោងរយៈពេល 4ឆ្នាំ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងសម្រាប់ ២គម្រោង ការរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យរយៈពេល 4 ឆ្នាំ និងសម្រាប់ការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យាស្វាយចន្ទីសេរីរាង្គ។

នាព្រឹកនេះ នៅសាលប្រជុំពហុបំណង នៃស្ថានទូតជប៉ុនមានការចុះហត្ថលេខាលើកិច្ចសន្យារដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល 4 ឆ្នាំនិងសម្រាប់ការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យាស្វាយចន្ទីសេរីរាង្គតាមរយៈសហករណ៍កសិកម្ម។

គម្រោងទី១ គឺគម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈ ពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី២)។ អង្គភាពទទួលជំនួយ អង្គការក្រៅរដ្ឋាភិបាល Hearts of Gold ដែលមានថវិកាចំនួន ៣៧១,៤៧៩ ដុល្លារអាមេរិក។

គម្រោងទី២ គឺការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យាស្វាយចន្ទីសរីរាង្គតាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី៣ )

។ អង្គភាពទទួលជំនួយក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិយ៉ាម៉ាហ្គាភា (IVY) ដែលមានថវិកាចំនួន ៣៨២,៨៤២ ដុល្លារអាមេរិក ។

ការ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយមានតំណាងឲ្យរដ្ឋាភិបាលជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក តេស្តូកា កូជិ អនុប្រធានការិយាល័យអាស៊ីអាគ្នេយ៍ នៃអង្គការក្រៅរដ្ឋាភិបាល Hearts of Gold ។

លោកស្រី ម៉ាត់ស៊ូរ៉ា អាយុមិ នាយិកាប្រចាំប្រទេសនៃអង្គការ IVY ៕