លោកគ្រូម្នាក់នៅស្រុកល្វាឯម ខ្យល់គរស្លាប់

ខេត្តកណ្ដាល÷ នៅព្រឹក ថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១២.០២. ២០២១ វេលាម៉ោង ១០:២៥នាទី។ ចំណុច ក្នុងបន្ទប់ក្រោមផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ(ឈ្មោះម៉ម មាំង) ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្ត កណ្តាល ។ ជនរងគ្រោះឈ្មោះ ម៉ម បូរ៉ា ភេទ ប្រុស អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន(គ្រូកីទ្បា) ទីលំនៅ ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។
សភាពរឿងហេតុ÷ តាមការបំភ្លឺរបស់ ឈ្មោះ មាំង សុវណ្ណារ៉ូ ភេទ ប្រុសអាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត របស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះជាឪពុកតែងតែហូបស្រាជាប្រចាំនឹងជារាងរាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២១ជនរងគ្រោះបានហូបស្រាហើយបានដេកជាមួយខ្លួន ក្នុងបន្ទប់ក្រោមផ្ទះលុះវេលាម៉ោងប្រហែល០៥:១៨នាទីកូនប្រុសជនរងគ្រោះបានក្រោកពីដំណេកឃើញឪពុកបែកពពុះមាត់ឃើញដូចនោះកូនប្រុសជនរងគ្រោះបានដាស់ឪពុកដែរតែឪពុកមិនឆ្លើយតបវិញទេហើយកូនប្រុសជនរងគ្រោះក៏បានដេកទៅវិញទៅរហូតដល់ម៉ោង០៦.៣០នាទីកូនប្រុសរបស់គាត់ក៏បានដាស់ឪពុកម្តងទៀតតែនៅតែមិនឆ្លើយនឹងកូនទៀតកូនប្រុសជនរងក្រោកក៏បានទៅសាលារៀនបាត់ទៅលុះវេលាម៉ោង ១០:២៥នាទី កូនរបស់ជនរងគ្រោះត្រលប់មកផ្ទះវិញបានទៅបើកទ្វាបន្ទប់ឃើញឪពុកកំពុងដេកមានសភាពមិនស្រួលក៏ស្រែកហៅឪពុកតែមិនឆ្លើយតបឃើញដូចនោះកូនរបស់ជនរងគ្រោះក៏រត់ ទៅហៅ ឈ្មោះ ម៉ម វុទ្ឋី ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឲ្យមកមើលក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
ការពិនិត្យ÷ នៅលើដងខ្លួនអវៈយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ កាសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ក្រោយពីពិនិត្យ សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារ សាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕