លោក​ពុ​យ គា៖ ខ្មែរ​យក​លុយពិត ​ទិញ​លុយ​ក្លែងក្លាយ ​​មក​ដុត​សែន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ​នេះ គឺជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​-​វៀតណាម ក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជាប់សែស្រឡាយ​ចិន​បាន​រៀបចំ​សែន​ដូច​តាម​ទម្លាប់​ជា​រៀង​រាល់​ឆ្នាំ​នោះ លោក ពុ​យ គា ដែល​តែងតែ​សរសេរ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក បាន​លើក​ឡើង​ថា «​នាំ​គ្នា​ទិញ​ឥ​វ៉ា​ន់​សែន ទោះ​មិនមែន​ជាប់សែស្រឡាយ​ចិន​ក៏​ដោយ ។

យក​លុយ​មែនទែន ទៅ​ទិញ​លុយ​ក្លែងក្លាយ យក​មក​ដុត យក​លុយ​មែនទែន ទៅ​ទិញ​ម៉ាស​ក្លែងក្លាយ​យក​មក​ដុត​… ព្រោះ​គិត​ថា ជឿ​ថា ទាល់តែ​សែន ទើប​រកស៊ី​ធូរ និង​មានបាន​ដូច​ចិន ។ សូម​គិត និង​សញ្ជឹង​មើល​ថា “​ចិន​ប្រឹងប្រែង​ប៉ុណ្ណា ? តស៊ូ​ប៉ុណ្ណា ទម្រាំ​បាន​លុយ ?​» ។លោក ពុ​យ គា ដែល​គេ​ស្គាល់​ថា ជា​អ្នកកាសែត​ជើង​ចាស់ និង​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo របស់​ជប៉ុន បាន​បន្ត​ថា «​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ ដែល​មានបាន​ដោយសារ​ការ​ប្រឹងប្រែង ព្យាយាម​តស៊ូ និង​អំណត់ មិនមែន​ដោយសារ​សែន​នោះ​ទេ ។
អំពី​ម្ហូប​សែន​របស់​ចិន​វិញ គេ​ធ្វើ​ម្ហូប​ច្រើន​មុខ សែន រួច​គេ​នាំ​បងប្អូន​កូនចៅ​ពិសារ ជុំ​គ្នា​គ្រប់​ម្ហូប​ទាំងអស់ អត់​ខ្ជះខ្ជាយ​ទេ បើ​នៅ​សល់​គេ​ធ្វើ “​សម្លចាប់ឆាយ​” ដែល​លាយ​ច្របល់​ចូល​គ្នា​ដូច “​សម្លកកូរ​ខ្មែរ​” ទុក​បាន​រាប់​ថ្ងៃ ហូប​ទាល់តែ​អស់ មិន​ចាក់ចោល​ឡើយ ។
អំពី​ការ​ដុត​ធូប​វិញ ពលរដ្ឋ​ចិន​នៅ​ទីក្រុង​ធំ​ៗ លែង​ដុត​ធូប​ហុយផ្សែង​ដូច​មុន​ទៀត​ហើយ គេ​ដុត​២ ឬ​៣​សរសៃ ឬ​ប្រើ​ធូប​អគ្គិសនី​ជំនួស​»៕
From: https://kohsantepheapdaily.com.kh
By: Reatrey