សោកស្តាយខ្លាំង !! ក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនធំៗទាំងប៉ុន្មាននេះសម្រេចចិត្តរើបង្វិចដើរចេញពីមីយ៉ាន់ម៉ាហើយ!

មីយ៉ាន់ម៉ា ៖ ទាំងអស់គ្នាប្រាកដជាដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះប្រទេសមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅក្នុងប្រទេសខ្លួន មិនតែប៉ុណ្ណោះប្រទេសមីយ៉ាន់ម៉ាបានសម្រេចដាក់ប្រទេសខ្លួនក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំឯណោះ។
ការដាក់ប្រទេសក្នុងគ្រាអាសន្នបែបនេះធ្វើអោយអាជីវកម្មជាច្រើនបានរងផលប៉ះពាល់បន្ទាប់ៗគ្នា ដោយនៅក្នុងនោះក៏មានក្រុមហ៊ុនធំៗមួយចំនួនបានរើបង្វិចដើរចេញពីប្រទេសមីយ៉ាន់ម៉ានហើយ។យោងតាមការចេញផ្សាយរបស់ Kyodo News បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្ដធុនតូច Suzuki Motor Crop និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ដ Denso Corp បានបិទទ្វារភ្លាមៗចោលតែម្ដង ។ ដែលក្នុងក្រុមហ៊ុនទាំង ២ នេះមានបុគ្គលិកធ្វើការប្រមាណ ៤០០ កន្លែងដែលរោងចក្រនេះស្ថិតនៅ យ៉ាងកន ។Suzuki ក៏បានប្រាប់ដែរថា កាលពីឆ្នាំ ២០១៩ កន្លងទៅក្រុមហ៊ុនធ្លាប់ផលិតរថយន្ដ ប្រើប្រាស់កម្លាំងកង់ទាំង ៤ បានរហូតដល់ ១៣ ២០០ គ្រឿង និងលក់ចេញបាន ១៣ ២០០ គ្រឿងដែលធ្វើឲ្យការលក់កើនឡើងជាង ៦០% សម្រាប់ប្រភេទឡានថ្មី ដែលលក់ទៅកាន់ប្រទេស ប្រទេសអាស៊ីអាគ្នេយ៍ ។
មុនពេលបិទរោងចក្រនេះ Suzuki មានគម្រោងចង់បើករោងចក្រថ្មីនៅ មីយ៉ាន់ម៉ានៅខែ កញ្ញា ដែរ ហើយត្រូវបានក្រុមហ៊ុននេះរំពឹងថានឹងផលិតបានរថយន្ដ ៤០ ០០០ គ្រឿងលើសពីចំនួនចាស់ថែមទៀតដែរ ។ជាមួយគ្នានេះដែរ  បើយោងតាមការការចេញផ្សាយរបស់សារព័ត៌មាន Japan Time បានអោយដឹងថា ក្រុមហ៊ុនផលិតស្រាបៀរធំមួយរបស់ប្រទេសជប៉ុនដែលមានឈ្មោះថា Kirin Beer Holdings បានសម្រេចចាកចេញដោយមិនត្រឡប់ក្រោយពីប្រទេសមីយ៉ាន់ម៉ាហើយ ក្រោយប្រទេសមីយ៉ាន់ម៉ាមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកម្លៈកន្លងទៅនេះ។
នៅក្នុងនោះក្រុមហ៊ុនផលិតស្រាបៀររបស់ជប៉ុនKirin Beer Holdings ក៏ធ្លាប់បណ្តាក់ទុនរាប់លានដុល្លារនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ ប៉ុន្តែចាប់តាំងពីមីយ៉ាន់ម៉ាមានរដ្ឋប្រហារមកក្រុមហ៊ុនមួយក៏បានប្រកាសជាផ្លូវការថាខ្លួនឈប់បណ្តាក់ទុន និងរើចេញពីប្រទេសមីយ៉ាន់ម៉ាហើយ។

គួរបញ្ជាក់ថា កាលពីកន្លងទៅនេះក្រុមហ៊ុនអចលន្រព្យដ៏ធំមួយរបស់ប្រទេសថៃ ក៏សម្រេចផ្អាកគម្រោងវិនិយោគតម្លៃ ១ពាន់លានដុល្លារនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕
From: Business Cambodia
By: Reatey