អង់គ្លេសចេញច្បាប់ថ្មី អ្នករំលោភការធ្វើចត្តាឡីស័កប្រឈមជាប់ពន្ធនាគារ ១០ ឆ្នាំ

អ្នកទេសចរធ្វើដំណើរទៅចក្រភពអង់គ្លេសដែលរំលោភលើការរឹតបន្តឹងការធ្វើចត្តាឡីស័កអាចប្រឈមនឹងការផាកពិន័យជាទឹកប្រាក់រហូតដល់ ១០,០០០ ផោនអង់គ្លេស (១៣,៨០០ ដុល្លារ) និងជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ខណៈរដ្ឋាភិបាលអង់គ្លេសរឹតបន្តឹងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងជំងឺបម្លែងខ្លួនប្រភេទថ្មី ។

នាយកដ្ឋានសុខាភិបាល និងថែទាំសង្គមចក្រភពអង់គ្លេសបាននិយាយថា ច្បាប់រឹតបន្តឹងថ្មីដែលរួមបញ្ចូលទាំងការល្មើសការធ្វើចត្តាឡីស័កលើកដំបូងនៅសណ្ឋាគារនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែកុម្ភៈ ៕