​​បើជាអ្នកអត់​សូវ​ចង់រួមភេទ តោះមកសាកប្រើតិចនិកទាំងនេះដាស់អារម្មណ៍ដើម្បីឲ្យប្រសើរឡើងវិញ!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ ចំណង់​ផ្លូវ​ភេទមនុស្សម្នាក់ៗ អាច​ឡើង​ចុះ​គ្រប់​ពេល ពិសេស​ដោយ​សារ​បញ្ហា​ទំនាក់​ទំនង ឬ​ពេលវេលា ក៏​ដូច​ជា​កាលៈ​ទេសៈ​ណា​មួយ។ ពេល​មាន​បញ្ហា​អត់​ចំណង់​ផ្លូវ​ភេទ ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃដែរ។ ថ្ងៃនេះយើង នឹង​ណែនាំ​​យើងពីវិធី​សាស្រ្តខ្លះ​ៗ អាចជួយ​​ដាស់​អារម្មណ៍​ផ្លូវភេទ។

១- ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍

ចំណង់​ផ្លូវ​ភេទ​​គ្មាន​ថ្ងៃ​អាច​កើន​ឡើង​បានឡើយ ​បើយើង​មិន​​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​​ផ្លូវ​ភេទ ឲ្យ​បាន​​រួច​រាល់​ទេ​នោះ។ មិន​ថា​យើង​ធ្លាប់​មាន​​រឿង​មិន​ល្អ​ក្នុង​ទាក់​ទង​ជា​មួយ​ផ្លូវ​ភេទ​កាល​ពី​មុន ឬ​មាន​បញ្ហា​អំឡុង​រួមភេទ​ជាមួយ​ដៃ​គូ​ ក៏​ដូច​ជា​មាន​បញ្ហា​ណា​មួយជាមួយសមាជិក​គ្រួសារ ប៉ាម៉ាក់ ឬមនុស្ស​ជុំ​វិញ​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា រួម​ភេទ មិនមែន​ជា​រឿង​សំខាន់​ក្នុង​ជីវិត​នោះ បញ្ហា​ទាំង​នោះ នឹង​ក្លាយ​ជា​កត្តា​រារាំង​អារម្មណ៍​ផ្លូវ​ភេទ​យើង​មិន​ខាន។

មិន​​ថា​យើង​ស្វែង​រក​ដំណោះ​សា្រយ​តាម​អ៊ីន​ធឺណិត ទៅ​ជួប​ពេទ្យ​ជំនាញ ឬ​​ពិគ្រោះ​ជា​មួយ​អ្នក​ឯក​ទេស នោះទេ ក៏​ដូច​ជា​បើក​ចិត្ត​ទទួល​ស្គាល់​ពី​បញ្ហា​រារាំង​កត្តា​ផ្លូវ​ភេទ​របស់​យើង ដែល​​ទាំង​អស់នេះ គឺ​ជា​វិធី​សាស្ត្រ​ដំបូង ធ្វើ​ឲ្យ​យើង​មាន​ចំណង់​រួម​ភេទ​ជា​មួយ​ដៃ​គូ ប្តី​ប្រពន្ធ​ ឡើង​វិញ​បាន។

២- ហាត់​ប្រាណ

យើង​​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចលនា ហាត់​ប្រាណ ដូច​ជា​ ដើរ​​ជុំ​វិញ​ផ្ទះ ទៅ​កន្លែង​ម៉ាស្សា ឬ​​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ​ឲ្យ​បាន​ញឹក​ញាប់។ មួយ​ទៀត​ អាច​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ធ្វើ​បែប​នេះ​ យើង​​នឹង​មាន​អារម្មណ៍​ល្អ​ នៅ​ពេល​ទឹក​បាញ់​ប៉ះ​ដង​ខ្លួនយើង។

នៅ​ក្នុង​រយៈ​ខ្លី​មួយ ធ្វើ​បែប​នេះ យើង​នឹង​ចាប់​ផ្ដើម​មាន​ភាព​ជឿ​ជាក់ អាច​កាត់​បន្ថយ​ភាព​តាន​តឹង ក៏​ដូច​ជា​បញ្ហា​ស្រ្តេស ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ហើយ​ចំណង់​ផ្លូវ​ភេទ ​ក៏​កើន​ឡើង​បន្តិច​ម្ដង​ៗទៅ​តាម​អារម្មណ៍​យើង​ដែរ។

៣- កុំ​ខ្វល់​ពី​រឿង​ដល់​ចំណុច​កំពូល ឬ​មិន​ដល់

រឿង​​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ជា​កត្តា​មួយ​ធ្វើ​ឲ្យយើងភាគ​ច្រើន​មាន​កង្វល់ ប៉ះពាល់​​ជីវិត​ផ្លូវ​ភេទ មិន​ថា​ប្រុស មិន​ថាស្រី។ មាន​គ្នា​យើង​ជា​ច្រើន ​បារម្ភ​ច្រើនរឿង​ចង់​ជួយ​ដៃ​គូខ្លួន​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល ​ក្នុង​រយៈ​ពេល​រួម​ភេទ​សមរម្យ​ណា​មួយ ដើម្បី​ឲ្យខ្លួន​ឯង​​មាន​អារម្មណ៍​គ្រប់​គ្រាន់ និង​សកម្មភាព​ផ្លូវ​ភេទ​នេះ ឬ​មាន​គ្នា​យើង​ខ្លះ​ទៀត​ ងប់​ងុលពី​រឿង​ ថា​តើអាច​ធ្វើ​ឲ្យ​ដៃ​គូ​ឈាន​ដល់​ចំណុច​កំពូល​បាន​ ឬអត់។ ហេតុនេះ​ បើ​ចង់ឲ្យ​ចំណង់​ផ្លូវ​ភេទប្រសើរ​ឡើង ​ត្រូវ​ឈប់​ខ្វល់​ពី​រឿង​ដល់​ចំណុច​កំពូល​នេះ។ ​មិន​ត្រូវ​យក​ពេល​​ទៅ​ខ្វល់​ពី​រឿង​នេះ​ខ្លាំង​ពេក​នោះ​ទេ ពេល​យើង​ឈប់​គិត​ពី​រឿង​ដល់​ចំណុច​កំពូល ទាំង​សង​ខាង ​នឹង​នឹង​ទទួល​បាន​អារម្មណ៍គ្មាន​​សម្ពាធពេល​រួម​ភេទ​ម្តងៗ អាច​រីក​រាយ​ជាមួយ​អារម្មណ៍​រំភើប​ជុំវិញ​សកម្ម​ភាពដ៏​រោល​រាល​តាម​អ្វី​យើង​ត្រូវ​ការ ដោយ​មិន​ចាំ​បាច់ផ្ដោត​ទៅ​លើ​រឿង​ដល់​ចំណុច​កំពូល​តែ​មួយ​មុខ។

​បើ​យើង​មិន​ធ្លាប់​មាន​បទ​ពិសោធត្រេក​ត្រអាល​រឿងលើ​​គ្រែ ​គួរ​​សាក​ល្បង​វិធី​នេះ​ ច្បាស់ជា​​មាន​អារម្មណ៍​ប្លែក រំ​ភើប ហើយ​ថែ​ម​ទាំង​អាច​ប្រែ​ទៅ​ការ​ហាត់​បា្រណ​លើគ្រែ​រួម​គ្នា​ជា​មួយដៃគូ ប្តី​ប្រពន្ធ​យើង​ទៀត​ផង។

៤- សាកល្បងវិធីថ្មី និងរៀបចំបន្ទប់ឲ្យ​មាន​ភាពទាក់​ទាញ

​រៀប​ចំ​កាល​វិភាគរួមភេទ ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ មាន​​សុវត្ថិភាព​ក្នុង​ជីវិត​ផ្លូវ​ភេទ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ដដែល​ ក៏​អាច​បណ្ដាល​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះដូច​គ្នា។ ការ​រៀប​ចំ​តុប​តែង​បន្ទប់​ឲ្យ​ខុស​ប្លែកសព្វ​មួយ​ដង អាច​ធ្វើ​ឲ្យយើង​​មាន​អារម្មណ៍​ប្លែក និង​រីក​រាយ​ជាមួយ​រឿង​លើ​គ្រែ ​​កាន់​តែ​ប្រសើរឡើង។ វិធី​សាស្ត្រ​មួយ​ទៀត​ ​អាច​សាក​ល្បង​ម៉ាស្សា​​ដៃ​គូយើងមុន​ចាត់​ការ ឬ​បើក​ចម្រៀង​បង្កើន​អារម្មណ៍ អាចស្លៀក​ពាក់​ឈុត​រាត្រីសិចស៊ី (សម្រាស់​ស្រីៗ) ឬ​ទិញ​ខោអាវ​ថ្មី​ឲ្យ​ដៃ​គូ​ស្លៀក ​តាម​អ្វី​តាម​ចំណង់​ចិត្ត​ដៃគូ និង​យើង​ផ្ទាល់ សុទ្ធ​តែ​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​បាន។

៥- ផ្ដោតអារម្មណ៍លើរឿងរួម​ភេទឲ្យ​បាន​ច្រើន

អារម្មណ៍​ផ្លូវ​ភេទ​ឡើង​ចុះ ​ប្រែ​ប្រួល​ទៅ​តាម​របៀប​របប​​រស់​នៅ​មួយ​ចំនួន យើង​អាច​នឹង​មាន​លទ្ធ​ភាព​គ្រប់​គ្រង​វា​បាន​បន្តិច​បន្តួច ឬ​រហូតមិន​អាច​គ្រប់​គ្រង​បានទាល់​តែ​សោះ។ បើ​មាន​រឿង​ធំ​ៗ​ត្រូវ​ដោះ​ស្រាយ ឬ​ស្រ្តេស​ជា​ប្រចាំ​ យើង​ប្រហែល​​មិន​អាច​គ្រប់​គ្រងអារម្មណ៍ផ្លួវ​ភេទ​បាន​ល្អ​នោះ​ទេ ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​​​រង​គ្រោះ​ដូច​គ្នា។ យ៉ាង​ណា ក៏​​មិន​មែន​ជា​កំហុស​​នោះ​ដែរ សង្ឃឹម​ថា​ដៃ​គូយើង​នឹង​យល់​អាច​នឹង​យល់​ពី​បញ្ហា​នេះ អាច​ជួយ​យើង​​ឲ្យ​គេច​ផុត​ពី​បញ្ហា​បាន។ រឿង​យើង​​ត្រូវ​ធ្វើ គឺ​មិន​ត្រូវ​នៅ​ស្ងៀមនោះ​ទេ ត្រូវព្យាយាម​គ្រប់​គ្រង​បញ្ហា​ទាំង​អស់​នោះ​ឲ្យ​បាន​ល្អ​តាម​ដែលអាច​​ធ្វើ​បាន ពេល​យើង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ ​ត្រូវ​ដឹង​ថាយើង​​បាន​ធ្វើ​ល្អបំផុត និង​​អស់​ពី​សមត្ថភាពហើយ។

៦- ឱប​គ្នា​ឲ្យបាន​ ៣នាទី ចាំ​ចាប់​ផ្តើម​រួមភេទ

វិធី​មួយ​នេះ​ មិន​មែន​ឲ្យឲ្យ​​ផ្លាស់​ប្ដូរ​វប្បធម៌ និង​របៀប​របប​រួម​ភេទ​យើង​​នោះ​ទេ​ ធ្វើ​បែប​នេះ ​គឺគ្រាន់​តែ​បង្កើន​​មនោសញ្ចេតនា​ឲ្យ​កាន់​តែ​ស្និទ្ធស្នាល ហើយ​ក៏​ជារឿង​ចាំ​បាច់​​ត្រូវ​ធ្វើ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​បាន​ពុះ​កញ្ជ្រោល​ជាង​មុន​ដែរ។

បើ​​ឱប​ដៃ​គូ​ឲ្យ​ជាប់ ២-៣​នាទី​ យើង​នឹង​អាច​ទទួល​បាន​សញ្ញា ​ថា​តើទាំង​ពីរនាក់​​មាន​អារម្មណ៍​ល្អចង់​រួម​ភេទ​ប៉ុនណា​ក្នុង​ពេល​នេះ។ ​ឱប​គ្នា​អាច​ប្រាប់​យើង​បាន​ច្រើនអំពី​ស្ថាន​ភាព​ទំនាក់​ទំនង​ និង​អារម្មណ៍​មិន​ល្អ​ដែល​សុទ្ធ​តែ​​អាច​មក​រារាំង​ជីវិត​ផ្លូវ​ភេទ​យើង​បាន៕
From: https://hellokrupet.com
By: Reatrey