Update: ករណីបាញ់ប្រហារគ្នា កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ ៖ សមត្ថកិច្ចប្រាប់បណ្តាញផ្សព្វផ្សាយថា ករណីបាញ់ប្រហារគ្នា កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សចំនួន៣នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្រោយរងរបួសធ្ងន់មិនអាចជួយសង្គ្រោះអាយុជីវិតបាន។
ជនរងគ្រោះទី១ មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ,ទី២មានឈ្មោះ សុខ សុីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ , ចំណែកទី ឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ រីឯជនបង្កដែលសមត្ថកិច្ចអះអាងថា ជាអ្នករត់កង់បីនិងបក្ខពួក២នាក់ ទៀត បានរត់គេចខ្លួនបាត់ ។
តាមប្រភពពីអ្នក នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុបន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ស្របពេលផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នា បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះក៏បានបើកចេញទៅបាត់ ។
ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី មកវិញម្ដងទៀត ជាមួយបក្សពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយកើតមានជម្លោះពាក្យសម្ដីបន្ថែមទៀត ។ បន្ទាប់មក អ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ទៅលើជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់បណ្ដាលឱ្យស្លាប់នៅកន្លែងកើហេតុ និង២នាក់រងរបួសធ្ងន់ ពេទ្យសង្រ្គោះអស់លទ្ធភាព ក្រោយមកក៏ស្លាប់ដែរ ។ ក្រោយមកខ្មាន់កាំភ្លើងនិងបក្ខពួក ក៍បាននាំគ្នាចាកចេញពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

From: លោកពូ Huy Bunleng News
By: Reatrey