ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល÷ កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប ចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។ ករណីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល។
ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា។ នៅថ្ងៃទី ១២.០២.២០២១ វេលាម៉ោង ១៨:៣០នាទី ចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ទោ ឃុន បូរិន អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានឃាត់ខ្លួនជនជាប់ចោទ០១នាក់។ ជនជាប់ចោទឈ្មោះ គា គឹមហ៊ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល​ ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៦៥ ដកបចខ/២០ ចុះថ្ងៃទី១៧ ខែ ១១ ឆ្នាំ២០២០ របស់លោក ជួន វណ្ណ: ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ប្រព្រឹត្តនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០២០។ ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី ៕