ប្រទះឃើញសពបុរសម្នាក់ចងកនៅវាលស្រែបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម

បាត់ដំបង៖ ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅនឹងរោងចាំស្រែ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ស្ថិតក្នុងចំណុចច្រាបកន្ទួតស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ អួន ចន្ទី ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិ-ឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះខ្លា សុធី ភេទប្រុសអាយុ ៥៣ឆ្នាំរស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងបានបំភ្លឺថា÷ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ២០ និង០០នាទីដែលមានរោងស្រែនៅចម្ងាយពីកន្លែងកើតហេតុប្រហែល ៣០០ម៉ែត្របានបញ្ជាក់ថានៅវេលាម៉ោងខាងលើខ្លួនបានចូលដេកនៅក្នុងរោងស្រែរហូតដល់ម៉ោងប្រហែល១៣ ឈៀងចូលម៉ោង១ រំលងអធ្រាត្រថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ២០២១ ពេលនោះខ្លួនបានឮសូរឆ្កែព្រុសពីខាងលិចរោងដែលខ្លួនដេកនៅនឹងខ្ទមស្រែរបស់ខ្លួនប្រហែលជា ២ម៉ោងខ្លួនមិនបានចាប់អារម្មណ៍អីទេរហូតដល់ព្រឹកឡើងក៏បានឮសូរអ្នកដើររើសគួស្រូវប្រាប់ថាមានខ្មោចចងកស្លាប់នៅហ្នឹងរោងស្រែពីខាងលិចរោងរបស់ខ្លួន។

ឆ្លងតាមការបំភ្លឺឈ្មោះឈឿន ម៉ាច ភេទស្រី អាយុ ៤២ឆ្នាំរស់នៅភូមិសាំងរាំងឃុំបវេល ស្រុកបវេលបានបំភ្លឺថា÷កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០ជាងខ្លួនបានចេញទៅរើសគួស្រូវពីរនាក់ប្ដីឈ្មោះយ៉ែម ភាននៅចំណុចខាងត្បូងភូមិសាំងរាំងលុះទៅដល់ចំណុចច្រាបកន្ទួតក៍ឃើញមានមនុស្សចងកស្លាប់នៅក្នុងរោងស្រែឈ្មោះឃាងខ្លួនក៏បានរាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំដើម្បីមកពិនិត្យមើល។

តាមការពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថាសពពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។មូលហេតុ ដោយសារ មានវិបត្តិផ្លូវចិត្ត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕