រោគសញ្ញា និងមូលហេតុដែលបង្កជាជំងឺមហារីកថ្លើម

អ្វីទៅជាជំងឺមហារីកថ្លើម? ជំងឺមហារីកថ្លើម ជាជំងឺដែលកើតឡើងដោយការលូតលាស់ខុសប្រក្រតីនៃកោសិការថ្លើម ។ វាអាចផ្តើមចេញពីសាច់ថ្លើមខ្លួនឯង ឬមួយពីការឆ្លងរាលដាលពីសរីរៈដទៃ (Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ប្រភេទដែលយើងជួបប្រទះញឹកញាប់ជាងគេ គឺជាពួកប្រភេទមហារីកដែលកើតលើអ្នកដែលមានជំងឺក្រិនថ្លើនដែលគេអោយឈ្មោះថា CHC (Carcinome Hépato-Cellulaire) ប្រភេទផ្សេងទៀតគឺកំរជួប ។

តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ? រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖

– ឈឺពោះ

– អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់

– មានដុំ ដោយស្ទាបប៉ះនៅពោះ

មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖

– ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម

– ជំងឺរលាកថ្លើម បេ និង សេ (B, C)

– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត

– វិទ្យុសកម្ម

– សារធាតុគីមីមួយចំនួន

– ការសាយភាយពីសរីរាង្គដទៃ

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតាមដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត