អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងម្នាក់ ខណៈថយរថយន្តចេញពីក្នុងផ្ទះយ៉ាងលឿន បុកទំលុះទ្វារផ្ទះអ្នកជិតខាង

ខេត្តបាត់ដំបង÷ អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក អ៊ុក វង្ស វ័យប្រហែល៨០ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ ខណៈគាត់បានថយ រថយន្តចេញពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿន បុកទំលុះទ្វារផ្ទះអ្នកជិតខាងនិងរថយន្តបីគ្រឿងផ្សេងទៀត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង។

សមត្ថកិច្ចអោយដឹងថា មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។

លោកអូន លីវណ្ណដេត មន្រ្តីចរាចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថាដើមហេតុដំប្មូង រថយន្តបង្កហេតុ បានថយរថយន្តម៉ាក់ឡង់ គ្រីស័រស្លាកលេខ 2b 3536ចេញពីក្នុងផ្ទះរបស់ខ្លួន ក្នុងសង្កាត់ស្វាយប៉ោ ជាប់ផ្លូវជាតិលេខ៥ ទំនងជាស្លន់ គាត់បានជាន់ហ្គា យ៉ាងលឿន ចេញពីក្នុងផ្ទះ ឆ្លងកាត់ទទឹងផ្លូវ បុកទំលុះទ្វាផ្ទះសំណាក់យានយាន និងផ្ទះពលរដ្ឋ និង រថយន្ត Lexusពីរគ្រឿងក្នុង ផ្ទះសំណាក់ ខាងលើខូចខាត ។

តាមរូបភាពកាម៉ារ៉ាសុវត្ថិភាព បន្ទាប់ពីរ៉ឺយ៉ែបុកហើយ គាត់បាន ជាន់ហ្គាបន្តទៅមុខឆ្លងថ្នល់ ម្តងទៀតយ៉ាងលឿន បុករថយន្តLexusពណ៌សដែលចត ចោលមុខផ្ទះយ៉ាងពេញទំហឹងទៀត ទើបឈប់ទៅមុខលែងរួច។

ហេតុការណ៍បានបណ្តាលអោយម្ចាស់រថយន្តបង្ករងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ខូចខាតរថយន្តបីគ្រឿង និង ទ្វារ ព្រមទាំងជញ្ជាំងនិងសំយ៉ាបផ្ទះ ពលរដ្ឋ ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុខាងលើ បានធានាសងរាល់ការខូចខាត ទាំងអស់ ៕