ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង÷ ពីថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២១វេលាម៉ោង១៧​និង​៣០នាទី នៅចំណុចក្រុមទី៩ភូមិត្រពាំងព្រលិត​ ឃុំសន្តិភាព​ ស្រុកសំពៅលូន​ ខេត្តបា​ត់​ដំបង​អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ ស្រប​តាម​យោ​បល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរ​បាល​ស្រុកសំពៅលូន បានដឹកនាំកម្លាំងក្នុងអង្គភាព​ ចុះប្រតិបត្តិការបង្រ្កាប​ករណីជួញដូរ​ រក្សា​ទុក​ ឬដឹកជញ្ជូនដោ​យ​ខុសច្បាប់នូវសារធាតុញៀន​ចំនួន​០១ករ​ណី​(ក្នុងបទល្មើសជាក់ស្តែង)។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់៖
១-ឈ្មោះ​ ប៊ុន ធឿន ​ហៅពែក​ ភេទស្រីអាយុ៤៦​ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំបឹងបេង​ស្រុកម៉ាឡៃ ខេត្តបន្ទាយមនជ័យ។ វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE ចំនួន០១ថង់​ទម្ងន់៥០,០០ក្រាម
-ទូរស័ព្ទដៃ​ចំនួន០១គ្រឿង

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដេីម្បី ចាត់ការបន្តតាមនីតិវិធី៕