ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធនិងករណីប្រើប្រាស់សារធាតុញៀន

ខេត្តបាត់ដំបង÷ ពីថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១ វេលាម៉ោង២១​និង​០០នាទី នៅចំណុចក្រុមទី២៣ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ ស្រប​តាម​យោ​បល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ លោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ​អធិការនគរ​បាល​ក្រុងបាត់ដំបង​បានដឹកនាំកម្លាំងក្នុងអង្គភាព​ ចុះប្រតិបត្តិការបង្រ្កាប​ករណីជួញដូរ​ ​និងចាត់ចែងឱ្យប្រេីប្រាស់ដោ​យ​ខុសច្បាប់នូវសារធាតុញៀន​ចំនួន​០១ករ​ណី​(ក្នុងបទល្មើសជាក់ស្តែង)។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់៖

១-ឈ្មោះហាត​ ហន​ ភេទប្រុស​ អាយុ៣៨​ឆ្នាំ មានទីលំនៅភូមិអូរតានប់​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​។
២-ឈ្មោះ​ ជិន​ និមល​ ​ភេទប្រុស​ អាយុ២៦​ឆ្នាំ មានទីលំនៅភូមិតាគម​ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​។
៣-ឈ្មោះ​ រិន្ទ​ ​ មករា​ហៅ​ចាយ​ ​ភេទប្រុស​ អាយុ​២១​ឆ្នាំ មានទីលំនៅភូមិដូនទាវ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​។
៤-ឈ្មោះ​ ជឿម​ សារឹម​ ភេទប្រុស​ អាយុ២!១​ឆ្នាំ មានទីលំនៅភូមិគង់ទុំ​​ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​។
៥-ឈ្មោះ​ រុំ​ ព្រែក​ ​ភេទប្រុស​ អាយុ៣២​ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោ​ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​។
៦-ឈ្មោះ​ ញ៉ៅ​ មេឃ​ ភេទប្រុស​ អាយុ២០​ឆ្នាំ មាន​ទីលំនៅភូមិព្រែកឆ្តោ​ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​។ វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE ចំនួន០៣ថង់​ទម្ងន់៧,៨៧ក្រាម
-ទូរស័ព្ទដៃ​ចំនួន០៣គ្រឿង
-ម៉ូតូចំនួន០១គ្រឿងនិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដេីម្បី ចាត់ការបន្តតាមនីតិវិធី៕