ឃាត់ខ្លួនបុរសម្នាក់ ករណីលួចទូរស័ព្ទ និងទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង÷ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។ ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៧:៤៥​នាទី​ នៅ​ចំណុច​ភូមិ​ចំការសំរោង​១​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​ បង្ក្រាប​ ចុះប្រតិបត្តិការ​ បង្ក្រាប​ ជនសង្ស័យ​​ម្នាក់​ ឈ្មោះ​ កែវ​ លីដា​ ភេទប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​៣​ សង្កាត់​៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដែលពាក់ព័ន្ធនឹងករណីលួច​ (​ យក​ទូរស័ព្ទ​ដៃ​ និង​ ប្រាក់​ )​ របស់​ជនរងគ្រោះ​ ឈ្មោះ​​ ម៉ី​ អ៊ូ​ជី​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អញ្ចាញ​ សង្កាត់​ អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​ ២៨​ ខែ​ មករា​​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២២:៤៩​ នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ ។ សម្ភារៈ​បាត់​បង់​មាន​ ៖​
-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ VIVO ចំនួន​ ១០​ គ្រឿង​
-​ ទូរស័ព្ទ​ដៃ​ម៉ាក​ OPPO​ ចំនួន​ ១៥​ គ្រឿង​
-​ ទូរស័ព្ទ​ដៃ​ម៉ាក​ Realme ចំនួន​ ០៤​ គ្រឿង​
-​ ទូរស័ព្ទ​ដៃ​ម៉ាក​ Samsung ចំនួន​ ០៣​ គ្រឿង​
-​ I pad ចំនួន​ ០១​ គ្រឿង​
-​ ទឹកអប់​ម៉ាក​ Versace ចំនួន​ ០១​ ដប​
-​ កាបូប​ម៉ាក​ Pedro ចំនួន​ ០១​
-​ ប្រាក់​ខ្មែរ​ ចំនួន​ ៣,០០០,០០០​ រៀល​ (​ បី​លានរៀល​ )​

ក្រោយ​ពី​សមត្ថកិច្ច​យេីង​បាន​ធ្វេីការ​សាកសួរ​រួច​ ជនសង្ស័យ​បាន​ឆ្លេីយ​សារភាព​ថា​ ខ្លួន​ពិត​ជាបាន​ធ្វេីសកម្មភាព​លួច​យក​ ទូរស័ព្ទ​ដៃ​ និង​ ប្រាក់​ របស់​ជនរងគ្រោះ​ខាងលេី​ពិតប្រាកដ​មែន​ ។ វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ គឺ​វ៉ា​ ពណ៌​ ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CL-8793
-​ ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone​ ១២​ pro max ពណ៌​ ខៀវ​ ០១​ គ្រឿង​
-​ លោហធាតុ​ពណ៌​លឿង​ (​ ចិញ្ជៀន​ )​ ដាំ​ត្បូងពណ៌ស​ ថ្លា​ចំនួន​ ០៣​ វង់​
-​ នាឡិកា​ដៃ​ចំនួន​ ០២​ គ្រឿង​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕