បង្រ្កាបសង្វៀនមាន់មួយកន្លែង ខណៈមនុស្សរត់គេចខ្លួនអស់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ មានកិត្តិយសសូមឆ្លេីយ តបចំពោះគេហទំព័រ​ ទូរទស្សន៍អនឡាញ និងបណ្តាញសង្គមផ្សេងទៀត​ ដែលបានផ្សព្វផ្សាយពីការ លេងល្បែងស៊ីសងប្រជល់មាន់លួចលាក់នៅក្រោយភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ លោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរ បាលស្រុកព្រែកប្រសព្វ បានធ្វើការស្រាវជ្រាវនិងដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងសង្វៀនជល់មាន់ដែលលេងភ្នាល់លួចលាក់មួយកន្លែងនេះ។

​ជាលទ្ធផល​៖

ក្នុងប្រតិបត្តការចុះបង្រ្កាបពីកងកម្លាំងនគរបាល នគរបាលបានដកវត្ថុតាងរួមមាន

១• កៅអីជ័រចំនួន ៥

២• មាន់ចំនួន ២ ក្បាល

៣• ជញ្ជីងថ្លឹងមាន់ចំនួន ១

៤ • បង្គោលសៃវៀនចំនួន ៦ បង្គោល

៥ • អង្រុតក្រុងមាន់ចំនួន ២

ចំណែកមនុស្សរត់គេចខ្លួន ដោយសារដឹងមុនពេលសមត្ថកិច្ចចុៈបង្រ្កាប។ រីឯវត្ថុតាងមួយចំនួនបានបំផ្លាញចោលនៅនិងកន្លែងមួយចំនួនទៀតយកមករក្សាទុកនិងប៉ុស្ដិ៏រដ្ឋបាលចំបក់។

សូមបញ្ជាក់ជូនដែរថា​ ទីតាំងខាងលេីនេះ​កន្លងមកពុំដែល មានសកម្មភាពលេងល្បែងស៊ីសងអ្វីនោះទេ​ គឺទើបតែមានមនុស្ស២ទៅ៣ក្រុមបាននាំគ្នាមកលួចលេងភ្នាល់ជល់មាន់ ក្នុងអំឡុង២ទៅ៣ថ្ងៃ​កន្លងទៅនេះ។

អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕