ម៉ូតូពីរគ្រឿងប្រលះគ្នា បណ្តាលមនុស្សរងរបួសធ្ងន់ស្រាល ០៦នាក់

ខេត្តកណ្ដាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍
ម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យរបួស០៦នាក់។ របួសធ្ងន់ប្រុស០៣នាក់ (ស្រី០១នាក់) និង របួសស្រាលប្រុស០១នាក់ (ស្រី០១នាក់) ខូចខាត់ម៉ូតូ០២គ្រឿង។
កើតហេតុថ្ងៃសៅរ៍២កើតខែផល្គុនឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០:១០នាទីនៅកំណាត់ផ្លូវជាតិលេខ៣៨០ចំណុចមុខវត្តតាជោស្ថិតក្នុងភូមិតាជោឃុំសារិកាកែវស្រុកល្វាឯមខេត្តកណ្តាល មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AC-4297(អត់ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះហង្ស ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិ ពុកប្ញស្សីកណ្តាល ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសធ្ងន់) នឹងអ្នករួមដំណើរ០២នាក់។
០១/ ឈ្មោះគឹម ស្រៀនភេទប្រុសអាយុ ២០ឆ្នាំ(របួសធ្ងន់)
០២/ឈ្មោះសុខ ខេមរា ភេទប្រុសអាយុ១៩ឆ្នាំ(របួសធ្ងន់)អ្នកទាំងពីរមានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ
ម៉ូតូបើកបរក្នុងទិសដៅពីកើតមកលិច(ពីសារិកាកែវទៅអរិយក្សត្រ) ពេលមកដល់កន្លែងហេតុក៏បានបុកពីក្រោយជាមួយម៉ូតូមួយគ្រឿងម៉ាកHonda Wave C110 ពណ៏ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AG-7258 (អត់មួកសុវត្ថិភាពនិងមានកញ្ចក់មើល)អ្នកបើកបរម៉ូតូឈ្មោះបូ ប៊ុនណេតភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯមខេត្តកណ្តាល (របួសស្រាល)នឹងអ្នករួមដំណើរ០២នាក់
០១/ឈ្មោះមន ចំរើន ភេទស្រី អាយុ២១ឆ្នំា (របួសធ្ងន់)(មានផ្ទៃពោះ៩ខែ)ត្រូវជាប្រពន្ធរបស់អ្នកបើកបរ
០២/ឈ្មោះណេត ម៉ានិត ភេទស្រីអាយុ៤ឆ្នាំ(របួសស្រាល)ត្រូវជាកូនរបស់អ្នកបើកបរ។ ម៉ូតូបើកក្នុងទិសដៅពីកើតមកលិច(ទិសដៅស្របគ្នា)។
មធ្យោបាយដែលពាក់ព័ន្ធបានយក
មករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បី​ចាត់ការ​តាមនិតិវិធី។
មូលហេតុមកពី អ្នកបើកបរម៉ូតូHonda Dream ពាក់ផ្លាកលេខកណ្តាល1AC-4297បើកបរមិនមើលឧបសគ្គខាងមុខនិងមានស្ថានភាពស្រវឹង(ផ្អែកលើចម្លើយរបស់សាក្សីដែរបានផឹកជាមួយគ្នាមុនពេលកើតហេតុ)៕