ការល្មើសវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ និងពិន័យជាប្រាក់

មានអ្នកមួយចំនួនលើកឡើងថា ទៅធ្វើអីចត្តាឡីស័ក ទោះបីមិនធ្វើយ៉ាងច្រើនគេហៅទៅអប់រំ ចុះកិច្ចសន្យាទេ។ តើកម្ពុជាមានច្បាប់ រឺ បទដ្ឋានគតិយុត្តិណាមួយដើម្បី ដាក់ទោសអ្នកដែលល្មើស ហើយប្រហើនសម្រាប់ក្នុងការអនុវត្តចត្តាឡីស័កដែរទេ? ហើយទើបតែបង្កើតមែនទេ?

បើសិនជាអ្នកគិតថា កម្ពុជា មិនមានច្បាប់សម្រាប់អនុវត្តចត្តាឡីស័ក ហើយអ្នកមិនអនុវត្តចត្តាឡីស័កទោះបីអ្នកជាអ្នកប៉ះពាល់ រឺ សង្ស័យ នោះអ្នកគួរពិចារណាម្តងទៀត។ យោងតាមវិធានការសំខាន់ៗ ១០ ចំណុច ប្រកាសដោយក្រសួងសុខាភិបាលនៅ ថ្ងៃទី ១០ ខែវិឆ្ឆិកា ឆ្នាំ ២០២០ បានគួសបញ្ជាក់នៅកំណត់សម្គាល់ខាងក្រោម ថា ការមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តឡីស័ក ត្រូវពិន័យជាប្រាក់ ចាប់ពី ២០ ម៉ឹនរៀល ដល់ ១ លានរៀន រួមទាំងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ដូចបានចែងក្នុងមាត្រា ៨ នៃអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០១៥ ដែលបង្ហាញដោយអនុវត្តវិធានការសុខាភិបាល ដែលកំណត់ដោយក្រសួង។ អនុក្រឹត្យលេខ ១២៩ ខាងលើ បានចូលជាធរមាន នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ ហើយមាត្រា ៨ នៃអនុក្រឹត្យនេះ ក៏បានចែងថា ក្នុងករណីអ្នកល្មើសបានបង់ការទទួលពិន័យហើយ នោះមិនធ្វើអោយជនណាមួយរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ មានន័យថា អ្នកល្មើសនោះនៅតែអាចប្រឈមមុខតាមផ្លូវតុលាការ តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា ដោយហេតុថា ការមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តឡីស័ក អាចប៉ះពាល់សន្តិសុខ សណ្តាប់សង្គម។ មួយវិញទៀត អ្នកដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការធ្វើចត្តាឡីស័ក ក៏មិនត្រូវបានលើកលែងផងដែរ។

សភាពការណ៏ ព្រឹត្តិការណ៍សហគមន៏ ២៨ វិឆ្ឆិកា មិនទាន់មានការបិទបញ្ចប់នៅឡើយទេ ហើយស្របពេលដែល សេចក្តីប្រកាសព័តមានរបស់ក្រសួងសុខាភិបាល ស្តីពី ការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ ១៩ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៏ ២៨ វិឆ្ឆិកា បានបង្ហាញថា ក្រុមការងារកំពុងតែបន្តស្វែងរកប្រភពចម្លង ក្នុងនោះដែរក៏ក្រសួងនៅតែបន្ត អំពាវនាវអោយប្រជាពលរដ្ឋគ្រប់គ្នាបន្តការពារខ្លួនអោយមានល្អ, បើមិនចាំបាច់សុំនៅក្នុងផ្ទះ, និងមិនត្រូវមានការជួបជុំកុះករ (លើសពី២០នាក់)។ មួយវិញទៀត គួររំលឹកផងដែរនូវ វិធានការសំខាន់ៗ ១០ ចំណុច ប្រកាសដោយក្រសួងសុខាភិបាលនៅ ថ្ងៃទី ១០ ខែវិឆ្ឆិកា ឆ្នាំ ២០២០ ដែលត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន ដើម្បី អ្នក គ្រួសារអ្នក សង្គមទាំងមូល ហើយមួយផ្នែកណានោះ ដើម្បីចៀសវាងការល្មើសដែលច្បាប់បានកំណត់ហើយ៕