ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង÷ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង ១០និង៣០នាទី នៅចំណុចក្រុមទី៣២ ភូមិកៀនកេស០១ ឃុំបគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ណែនាំជា ប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងព្រមទាំងយោបល់របស់លោក ឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់គឺ៖

១-ឈ្មោះ ឃឺន ឧត្តមប្រុសអាយុ២៩ឆ្នាំភូមិកៀនកែស១ឃុំ គោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំគ្រប់រៀងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស WY សង័្យយជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន យ៉ាម៉ា ចំនួន១៨គ្រាប់ ទំងន់១,៦៧ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕