បាតុករ​មី​យ៉ា​ន់​ម៉ា​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​បាញ់​គ្រាប់​ពិត​ចំក្បាល​ក្នុង​រដ្ឋធានី​ណៃពិដោ​ បាន​ស្លាប់​ហើយ

បរទេស÷ នាង​ ​ម៉ា​ ​មី​យ៉ា​ ធ្វីធ្វី ​ឃាំង​ ​អាយុ​១​៩​ឆ្នាំ​ដែល​ត្រូវ​ប៉ូលិស​បាញ់​គ្រាប់​ពិត​ចំក្បាល​ ​អំឡុង​ពេល​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ណៃពិដោ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែកុម្ភៈ​កន្លងទៅ​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ ​បាន​ទទួល​មរណភាព​ហើយ​ ​។​

ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ ​ដើម្បី​យក​គ្រាប់កាំភ្លើង​នៅ​ខាងក្នុង​ក្បាល​របស់​ជនរងគ្រោះ​ខាងលើ​នេះ​ ​ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ ​និង​បញ្ឈប់​ការវះកាត់​នេះ​នៅ​ព្រឹក​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​។​ ​នាង​ ​ម៉ា​ ​មី​យ៉ា​ ធ្វីធ្វី ​ឃាំង​ ​គឺជា​បាតុករ​ដំបូង​គេ​ដែល​បាន​ស្លាប់​ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កាន់កាប់​ដោយ​យោធា​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​៕