បុរសម្នាក់លួចឆ្លងដែនខុសច្បាប់ តែអកុសលជាន់មីនបណ្តាលឲ្យដាច់ជើងម្ខាង

ខេត្តបន្ទាយមានជ័យ÷ ដោយទទួលព័ត៌ថាមានប្រជាពលរដ្ឋជាន់មីនដែលឆ្លងដែនដោយខុសច្បាប់ នៅថ្ងៃទី១៤ ខែកុម្ភះឆ្នាំ ២០២១ ម៉ោង១៩និង៣០នាទីយប់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំង និងយកជនរងគ្រោះមកមន្ទីរពេទ្យ ហើយករណីប្រជាពលរដ្ឋ ជាន់មីននេះស្ថិតនៅចំណុចព្រំដែនកម្ពុជាថៃចំណុច ច្រកព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនរងគ្រោះឈ្មោះ យឿនរ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសដាច់ជើងខាងស្តាំត្រឹមជង្គង់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកមង្គលបូរី ៕