ផ្ទះទុកចោលមួយកន្លែងនៅកំពង់ចាម ត្រូវអគ្គីភ័យលេបត្របាក់

ខេត្ត​កំពង់​ចាម​៖ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៤:១៥​ នាទីទៀបភ្លឺ មានករណីអគ្គិភ័យ​ឆេះផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលកើតឡើងនៅចំណុច​ ភូមិ ទួលត្រាច​ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។ ​ ម្ចាស់ឈ្មោះ យ៉ាន យន​ ភេទ​ ប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ អ៊ាង ភេទ​ ស្រី​ អាយុ​ ៤៥​ ឆ្នាំ​ ។  អគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់និងខូចខាត​សំភារៈ​ផ្ទះមានទំហំ ៤x៦​ មែត្រ​ បណ្តាល​ឲ្យ​ឆេះអស់ទាំងស្រុង ។​ អគ្គិភ័យខាងលេី​នេះមិនបណ្ដាលឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋក្បែរនោះទេនិងមិនបណ្តាលរងគ្រោះមនុស្សឡើយ​ ។​ មូលហេតុកំពុងស្រាវជ្រាវព្រោះផ្ទះនេះទុកចោលយូរដោយម្ចាស់ផ្ទះមិននៅ ។ កម្លាំងសមត្ថកិច្ចយើងសហការជាមួយកំលាំងអធិការស្រុកកពង់សៀម បានពន្លត់អគ្គិភ័យរលត់ជាស្ថាពរដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកកំពង់សៀមចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត​ ៕