សមត្ថកិច្ចឃាត់ខ្លួនយុវជន ១០នាក់ ករណីជិះបង្ហោះម៉ូតូបង្ករអសន្តិសុខ

ខេត្តសៀមរាប÷ ឃាត់នាំមកសាកសួរ នឹងធ្វើការអប់រំណែនាំ យុវជនមួយក្រុមមានគ្នាចំនួន ១០នាក់ កាលពីវេលាម៉ោង១៦:២០នាទីល្ងាចថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២១ ខណៈដែលក្រុមយុវជនទាំងនេះកំពុង ជិះបង្ហោះម៉ូតូចំនួន៥គ្រឿង នៅចំណុចផ្លូវមជ្ឈមណ្ឌ លអភិវឌ្ឍន៍យោធិនពិការ៣១៧ស្ថិតក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប។

ការ​ឃាត់​យុវជនមួយក្រុមមានគ្នាចំនួន ១០នាក់នាំមកសាកសួរ និងអប់រំណែនាំនេះ​ ធ្វើឡើង ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងយោធិការ៣១៧ ខណៈដែលក្រុមយុវជនទាំងនេះកំពុងជិះបង្ហោះម៉ូតូចំនួន៥គ្រឿង នៅចំណុចផ្លូវមជ្ឈមណ្ឌ លអភិវឌ្ឍន៍យោធិនពិការ៣១៧។

ក្រោយពីបានធ្វើការសាកសួរនិងកិច្ច សន្យាកែប្រែខ្លួន យើងបានប្រគល់យុវជនទាំងនេះឲ្យឪពុក ម្ដាយនាំត្រឡប់ទៅផ្ទះវិញអប់រំបន្ត រួចរាល់ហើយ៕