សម្តេចតេជោ ​នឹងដកតំណែងភ្លាមៗចំពោះមន្ត្រីណាដែលរត់ការដោះលែងមេក្លោងនាំផ្លូវ

សម្តេចតេជោ​នឹងដកតំណែងភ្លាមៗចំពោះមន្ត្រីណាដែលរត់ការដោះលែងមេក្លោងនាំផ្លូវ ដែលចាប់បានកន្លងមក ត្រូវដកស័ក្តិ ឬបណ្ដេញចេញតែម្ដង។

នៅក្នុង​សារជាសម្លេង​ សម្តេចតេជោ​បានបញ្ជាក់ថា​នេះជាការរត់ពន្ធមនុស្សដែលឈានទៅដល់​មហន្តរាយ​នៃសុខភាពសាធារណ:។

កាលពីម្សិលមិញ​ សម្តេចតេជោ​បានលេីកឡេីងថា​ហេតុអ្វីអ្នកមកពីថៃ តែអាចមកធ្វើចត្តាឡីស័កនៅតាកែវ?ដូច្នេះ​សម្តេច​ដាក់​បទបញ្ជា​រកឱ្យឃើញ មុខមេក្លោងអ្នកនាំផ្លូវករណីនេះ ដេីម្បី​ជៀសវាងការឆ្លងជំងឺខូវីដ​១៩​ តាមរយះពលករដែលមកពី​ក្រៅប្រទេស​៕