អាជ្ញាធរខេត្តកណ្ដាល បើកប្រាក់ជូនកម្មករ រោងចក្រកាត់ឌីកនើធីនីតធើរ លីមីតធីត និងរោងចក្រចាក់សម្លៀកបំពាក់ អ៊ីខូបេស ហ្វេកធើរីបន្ទាប់ពីថៅកែរត់ចោល

អភិបាលរងខេត្តកណ្ដាល ពិនិត្យមើលនីតិវិធីនៃការបើកប្រាក់ជូនបងប្អូនកម្មករ កម្មកានី រោងចក្រកាត់ឌីកនើធីនីតធើរ លីមីតធីត (DIGNITY KNITTER LIMITED) និងរោងចក្រចាក់សម្លៀកបំពាក់ អ៊ីខូបេស ហ្វេកធើរី(ECO BASE FACTORY)នៅសាលាខេត្តកណ្ដាលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តបានសំណូមពរដល់បងប្អូនកម្មករ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ នូវចំនួនថវិកាមុនចាកចេញទៅ ដើម្បីជៀសវាងនូវការខ្វះខាតដោយប្រកាណាមួយ។

សូមបញ្ជាក់ផងដែរថា រោងចក្រកាត់ឌីកនើធីនីតធើរ លីមីតធីត (DIGNITY KNITTER LIMITED) និងរោងចក្រចាក់សម្លៀកបំពាក់ អ៊ីខូបេស ហ្វេកធើរី(ECO BASE FACTORY) ត្រូវបានថៅកែរោងចក្រ រត់ចោលកាលពីចុងឆ្នាំ២០១៩ ដែលមានកម្មករសរុបជាង ១ពាន់នាក់។ ហើយកម្មករដែលត្រូវទទួលបានអត្ថប្រយោជន៍រួមមាន៖ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ដែលក្រុមហ៊ុននៅមានជំពាក់៕